ថ្នាក់ដឹកនាំបក្សនិងរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតក្រោយសម័យប្រជុំរដ្ឋសភា

Chia sẻ
(VOVWORLD) - លោកស្រី Truong Thi Mai បានទទួលស្គាល់នូវមតិយោបល់របស់អ្នកបោះឆ្នោត ក៏ដូចជា ផ្តល់ចម្លើយលើបញ្ហាអំពីការចាប់ផ្តើមអាជីវកម្មរបស់យុវជន គោលនយោបាយរបស់រដ្ឋាភិបាល លើវិស័យកសាងកសិកម្ម ជនបទនិងកសិករ។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតក្រោយសម័យប្រជុំរដ្ឋសភា - ảnh 1 សន្និសីទជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខេត្ត Lam Dong បន្ទាប់ពីសម័យប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៤ នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ ២០២០ (រូបថតរ៖ TTXVN)

នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា លោកស្រី Truong Thi Mai ប្រធានគណៈកម្មា ធិការចលនាមហាជនមជ្ឈឹម រួមជាមួយគណៈប្រតិភូរដ្ឋសភា ខេត្ត Lam Dong បានបើកកិច្ចប្រជុំជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ដែលជាកម្មាភិបាល និយោជិកនៃទីក្រុង Da Lat (ខេត្ត Lam Dong) បន្ទាប់ពីសម័យប្រជុំលើកទី ១០ រដ្ឋសភាវៀត ណាមនីតិកាលទី ១៤។

លោកស្រី Truong Thi Mai បានទទួលស្គាល់នូវមតិយោបល់របស់អ្នកបោះឆ្នោត ក៏ដូចជា ផ្តល់ចម្លើយលើបញ្ហាអំពីការចាប់ផ្តើមអាជីវកម្មរបស់យុវជន គោលនយោបាយរបស់រដ្ឋាភិបាល លើវិស័យកសាងកសិកម្ម ជនបទនិងកសិករ។ លោកស្រី Truong Thi Mai ក៏បានចែករំលែកបន្ថែមទៀតអំពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយមានគោលដៅចំនួន ៣ និងចំណុចលោតផ្លោះចំនួន ៣ របស់បក្សនិងរដ្ឋក្នុងពេលខាងមុខនេះ រួមទាំងគោលនយោបាយដើម្បីដោះស្រាយបញ្ហាកំណើនមនុស្សវ័យចំណាស់របស់វៀតណាម និងការអភិវឌ្ឍបដិវត្តឧស្សាហកម្ម ៤.០។

នាថ្ងៃ ២៣ វិច្ឆិកានេះ អនុប្រធានរដ្ឋសភាលោក Do Ba Ty និងគណៈប្រតិភូរដ្ឋសភាខេត្ត Lao Cai បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Bao Thang ផងដែរ៕

ប្រតិកម្មទៅវិញ