ថ្នាក់ដឹកនាំបក្សទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅតំបន់នានាទូទាំងប្រទេស

Chia sẻ
(VOVworld)-នារសៀលថ្ងៃទី២២ខែមករា ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោកVo Van Thuong បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅមន្ទីរពេទ្យ Cho Ray និង ស្ថានីយ៍ទូរទស្សន៍ទីក្រុងហូជីមិញ។​នៅទីនេះ លោក Vo Van Thuong 

(VOVworld)-នារសៀលថ្ងៃទី២២ខែមករា ប្រធានគណៈកម្មាធិការឃោសនាអប់រំ
មជ្ឈឹម លោកVo Van Thuong បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅ
មន្ទីរពេទ្យ Cho Ray និង ស្ថានីយ៍ទូរទស្សន៍ទីក្រុងហូជីមិញ។​នៅទីនេះ លោក Vo
Van Thuong បានវាយតម្លៃថា មន្ទីរពេទ្យ Cho Ray មិនត្រឹមតែជាកន្លែងពិនិត្យ ព្យា
បាលជំងឺ ប៉ុណ្ណោះទេ ថែមទាំងអនុវត្តល្អការងារផ្សព្វផ្សាយ បំប៉ន់កម្មាភិបាលសុខា
ភិបាល សម្រាប់ភូមិភាគខាងត្បូងទៀតផង។ នាពេលខាងមុខ មន្ទីរពេទ្យគប្បី
ជម្រុញសកម្ម ភាពស្រាវជ្រាវនិងសហប្រតិបត្តិការ ដើម្បីប្រជាជនអាចមានឱកាស
ទទួលបាន សេវាសុខាភិបាលល្អបំផុតស្រដៀងនឹងប្រទេសជឿនលឿនក្នុងតំបន់។

ថ្នាក់ដឹកនាំបក្សទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅតំបន់នានាទូទាំងប្រទេស - ảnh 1
លោកVo Van Thuong និងក្រុមការងារបានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅមន្ទីរពេទ្យ Cho Ray


        អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតប្រពៃណីសម្រាប់កម្មាភិ
បាល អ្នកយកព័ត៌មានស្ថានីយ៍ទូរទស្សន៍ទីក្រុងហូជីមិញ លោក Vo Van Thuong
មានបំណងថា គណៈកម្មាធិការបក្សនិងគណៈនាយកស្ថានីយ៍ទូរទស្សន៍ទីក្រុងហូ
ជី​មិញ គប្បីផ្តោតការយកចិត្តទុកដាក់ក្នុងការលើកកំពស់ខ្លឹមសារនៃកម្មវិធីនានាសំដៅ
ឆ្លើយតបនឹងតម្រូវការរបស់ទស្សនិកជន។

        ក៏ក្នុងថ្ងៃទី២២មករាដែរ ក្រុមការងាររបស់គណៈកម្មាធិការទទួលបន្ទុកតំបន់
ពាយ័ព្យដឹកនាំដោយអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការទទួល
 បន្ទុកតំបន់ពាយ័ព្យ លោក Hau A Lenh បានទៅសាកសួរសុខទុក្ខនិងជូនអំណោយ
 បុណ្យតេតប្រពៃណីឆ្នាំរកានព្វស័ក២០១៧នៅស្រុក Sa Pa ខេត្ត Lao Cai ផងដែរ៕

ប្រតិកម្មទៅវិញ