|
នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមនិងបញ្ជាណែនាំមហាសន្និបាតបក្ស ភាគក្រុងហាយហ្វុង (រូបថតៈVGP/Nhật Bắc )
|
(VOVworld)-បង្កើនការកសាងបក្សភាគ រដ្ឋអំណាចទីក្រុងហាយហ្វុងស្អាតស្អំ
រឹងមាំ សាមគ្គី ឯកភាព និងចាត់ទុកនេះជាភារកិច្ចស្នូល មានអត្ថន័យសម្រេចក្នុង
ការនាំខេត្ត Hai Phong អភិវឌ្ឍន៍កាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។ នេះជា
មតិបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung នៅមហាសន្និបាតបក្ស
ភាគក្រុងហាយហ្វុង ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២តុលា។ លោក Nguyen
Tan Dung មានប្រសាសន៍ថា៖
“ខេត្ត Hai Phongគម្បី អភិវឌ្ឍន៍យ៉ាងខ្លាំងនូវបណ្តាប្រភេទសេវាកម្ម-
ពាណិជ្ជកម្មមានតម្លៃបន្ថែមខ្ពស់ ក្នុងនោះផ្តោតលើការអភិវឌ្ឍន៍វិស័យប្រៀបខ្លាំង
របស់ខេត្តដូចជា សេវាកម្មកំពុងផែសមុទ្រឬសេវាកម្មនាវាចរណ៍ ។ រួមជាមួយការ
អភិវឌ្ឍន៍ទេសចរណ៍ព្រមៗគ្នា ជាមួយនឹងការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ
បង្កើតបណ្តាផលិតផលទេសចរណ៍ថ្មីនិងទាក់ទាញ ដោយភ្ជាប់ជាមួយប្រៀប
ខ្លាំងរបស់ទីក្រុងសមុទ្រមួយ ដើម្បីទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ
របស់ទីក្រុងហាយហ្វុងផងដែរ”។
ក៏ក្នុងព្រឹកថ្ងៃទី២២តុលា សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋ
មន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងបញ្ជាណែនាំ
មហាសន្និបាតបក្សភាគខេត្ត Quang Binh។ ក្នុងថ្ងៃដដែល អនុប្រធានរដ្ឋសភា
លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមនិងថ្លែងមតិបញ្ជាណែនាំ
នៅមហាសន្និបាតបក្សភាគខេត្ត Dong Thap ផងដែរ៕