លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ជូនអំណោយបុណ្យតេតដល់ប្រជាជនជាជនជាតិ Cham នៅទីក្រុងហូជីមិញ។ (រូបថត៖ TTXVN) |
លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានជូនពរបងប្អូនជនជាតិ Cham អំណរសាទរបុណ្យតេតប្រពៃណី ប្រកបដោយក្ដីសោមនស្សរីករាយនិងភាពកក់ក្ដៅ ព្រមទាំងលើកទឹកចិត្តជនជាតិ Cham ខិតខំប្រឹងប្រែងថែមទៀតដើម្បីលើកកំពស់ជីវភាពរស់នៅ ចូលរួមចំណែក ដល់ការកសាងប្រទេសជាតិឲ្យកាន់តែសម្បូររុងរឿងផងដែរ។
នាថ្ងៃដដែល លោក Vo Van Thuong ប្រធានគណៈឃោសនាអប់រំមជ្ឈឹម រួមជា មួយគណៈប្រតិភូសមា ជិកសភាខេត្ត Dong Nai បានចុះសាកសួរសុខទុក្ខ ជូន អំណោយនិងជូនពរបុណ្យតេតដល់គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅស្រុក Long Thanh និងស្រុក Nhon Trach។ លោក Vo Van Thuong បានសួរសុខទុក្ខយ៉ាង យកចិត្តទុកដាក់ ហើយលើកទឹកចិត្តបណ្ដាគ្រួសារគោលនយោបាយ វីរៈអ្នកម្ដាយ គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ ហើយចែករំលែក លើកទឹកចិត្តគ្រួសារក្រីក្រ នៅមូលដ្ឋានផង ដែរ។ ក្នុងឱកាសនេះដែរ លោក Vo Van Thuong បានប្រគល់ អំណោយបុណ្យតេតជូនដល់គ្រួសារ គោលនយោបាយនិងគ្រួសារមានស្ថានភាព លំបាកចំនួន៤០គ្រួសារនៅស្រុក Long Thanh និងស្រុក Nhon Trach៕