ថ្នាក់ដឹកនាំបក្ស រដ្ឋ ចុះសួរសុខទុក្ខនិងជូនពរបុណ្យតេតនៅមូលដ្ឋាន

Chia sẻ
(VOVWORLD) - លោក Tran Thanh Man បានស្នើឲ្យបញ្ជាការដ្ឋានកងយោធភូមិភាគទី៩ចាំបាច់ ត្រូវអនុវត្តឲ្យបានល្អនូវគោលដៅ២ទន្ទឹមគ្នា តាមការបញ្ជាណែនាំរបស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាល ដោយបង្ការទប់ស្កាត់ជម្ងឺ Covid-19 ប្រកបដោយប្រសិទ្ធភាពផង ហើយ ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចផង។
ថ្នាក់ដឹកនាំបក្ស រដ្ឋ ចុះសួរសុខទុក្ខនិងជូនពរបុណ្យតេតនៅមូលដ្ឋាន - ảnh 1លោក Tran Thanh Man ប្រធាន គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមអញ្ជើញចុះសួរសុខទុក្ខ ជូនអំណោយនិងជូនពរបុណ្យតេត បញ្ជាការដ្ឋានកងយោធភូមិភាគទី៩។
នាព្រឹកថ្ងៃទី១០ កុម្ភៈ នៅទីក្រុង Can Tho លោក Tran Thanh Man ប្រធាន គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម រួមជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho បានអញ្ជើញចុះសួរសុខទុក្ខ ជូនអំណោយនិងជូនពរបុណ្យតេត គណៈកម្មាធិការ បក្សនិងបញ្ជាការដ្ឋានកងយោធភូមិភាគទី៩។
លោក Tran Thanh Man បានស្នើឲ្យបញ្ជាការដ្ឋានកងយោធភូមិភាគទី៩ចាំបាច់ ត្រូវអនុវត្តឲ្យបានល្អនូវគោលដៅ២ទន្ទឹមគ្នា តាមការបញ្ជាណែនាំរបស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាល ដោយបង្ការទប់ស្កាត់ជម្ងឺ Covid-19 ប្រកបដោយប្រសិទ្ធភាពផង ហើយ ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចផង។ លោកបានមានប្រសាសន៍ថា៖ “នៅចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញលើពិភពលោក កម្លាំងប្រដាប់អាវុធនៃកង យោធភូមិភាគទី៩ត្រូវរក្សាស្ថានភាពត្រៀមប្រយុទ្ធ ឆ្លើយតបដោយម្ចាស់ការនឹងគ្រប់ ករណីរបស់កម្លាំងអមិត្តនានា កុំឲ្យធ្លាក់ចូលក្នុងស្ថានភាពអកម្ម ឬមិននឹកស្មានដល់ នោះឡើយ។ កម្លាំងប្រដាប់អាវុធនៃកងយោធភូមិភាគទី៩បន្តសម្របសម្រួលយ៉ាងស្អិត រមួតជាមួយគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការបក្សទីក្រុងនានា ក្នុងតំបន់ ដើម្បីអនុវត្តយ៉ាងល្អប្រពៃនូវភារកិច្ចការពារជាតិ ភារកិច្ចបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាត ត្បាត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម”។
នាថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung បានមកសួរសុខ ទុក្ខ ជូនពរបុណ្យតេត និងប្រគល់អំណោយជូនដល់បណ្ដាយុទ្ធជនពិការ យុទ្ធជនជម្ងឺ រួមជាមួយកម្មាភិបាល បុគ្គលិកនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Nho Quan ខេត្ត Ninh Binh៕

ប្រតិកម្មទៅវិញ