ថ្នាក់ដឹកនាំទាំងពីររូបនៃគណៈបក្សសង្គ្រោះជាតិដាក់លិខិតថ្វាយព្រះមហាក្សត្រកម្ពុជាសុំការលើកលែងទោស

Chia sẻ

(VOVworld) – ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា
(CNRP) លោក សម រង្ស៊ី និងប្រធានស្តីទីនៃគណៈបក្ស
នេះ លោក គឹម សុខា បានសរសេរលិខិតថ្វាយ ព្រះមហា
ក្សត្រនរោត្ដម សីហមុនី នាថ្ងៃទី ៨ តុលា កន្លងទៅ
ដើមសូមលើកលែងទោស ហើយទ្រង់បានផ្ញើរពាក្យ
សូមលើកលែងទោសនេះដល់នាយករដ្ឋមន្ត្រីរាជរដ្ឋា
ភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន ពិនិត្យមើល
នាថ្ងៃទី ១១ តុលា កន្លងទៅ។ 


ថ្នាក់ដឹកនាំទាំងពីររូបនៃគណៈបក្សសង្គ្រោះជាតិដាក់លិខិតថ្វាយព្រះមហាក្សត្រកម្ពុជាសុំការលើកលែងទោស - ảnh 1
ថ្នាក់ដឹកនាំទាំងពីររូបនៃគណៈបក្សសង្គ្រោះជាតិដាក់លិខិតថ្វាយព្រះមហាក្សត្រកម្ពុជាសុំការលើកលែងទោស (VNA)

(VOVworld) – ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) លោក សម រង្ស៊ី
និងប្រធានស្តីទីនៃគណៈបក្សនេះ លោក គឹម សុខា បានសរសេរលិខិតថ្វាយ
ព្រះមហាក្សត្រនរោត្ដម សីហមុនី នាថ្ងៃទី ៨ តុលា កន្លងទៅ ដើមសូមលើក
លែងទោស ហើយទ្រង់បានផ្ញើរពាក្យសូមលើកលែងទោសនេះដល់នាយក
រដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន ពិនិត្យមើល នាថ្ងៃទី
 ១១ តុលា កន្លងទៅ។ នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន បានឆ្លើយ
តាមជាលាយលក្ខអស្សរ នាថ្ងសទី ១២ តុលា ក្នុងនោះ​បានអះអាងថា៖ សាល
ក្រមចំពោះលោក សម រង្ស៊ី និងលោក គឹម សុខា រួមជាមួយករណីផ្សេងៗ
ទៀតដែលត្រូវបានលើកឡើងក្នុងពាក្យស្នើសុំគឺជាការងារអនុវត្តច្បាប់របស់
តុលាការ។ តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាសិទ្ធិអំណាចរបស់តុលាការគឺឯករាជ្យ
គ្មានអង្គការណាមួយអាចធ្វើអន្តរាគមន៍ ទេ។ នាថ្ងៃទី ៦ តុលា កន្លងទៅ
ស្ថាប័នអជ្ញាធរកម្ពុជាបានចេញសាលក្រមកោះ ហៅលោក សម រង្ស៊ី ដើម្បី
សួរដេញដោលអំពីករណីបង្កឲ្យមានអស្ថរិភាពនិងមាន ទង្វើបង្ករឿងហេតុ
រំលោភទៅលើសន្តិសុខនិងសណ្ដាប់ធ្នាប់ នាថ្ងៃទី ១១ កញ្ញា កន្លងទៅ។
ក្នុងពេលនោះ នាថ្ងៃទី​ ៩ កញ្ញា លោក គឹម សុខា ត្រូវបានសាលាឧទ្ធរណ៍
រាជធានីភ្នំពេញបានចេញសាលក្រមកាត់ទោសដាក់ពន្ធនាគារក្នុងរយៈ
ពេល៥ខែនិងប្រាក់៨០ហ្មឺនរៀលពីបទប្រឆាំងនឹងដីកាកោះហៅ។រហូត
មកដល់ពេលនេះមុខសញ្ញាទាំងពីររូបនេះមិនទាន់ប្រតិបត្តិតាមការ
ផ្តន្ទាទោសនៅឡើយ៕ 

ប្រតិកម្មទៅវិញ