នាយប់ថ្ងៃទី៨ ខែឧសភា នៅទីក្រុងហូជីមិញ ប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងលោក Nguyen Thanh Phong បានទទួលជួបព្រះអង្គម្ចាស់ក្សត្រី ស៊ុយអែតព្រះនាម Victoria Ingrid Alice Desiree និងព្រះស្វាយម៉ីដែលកំពុងអញ្ជើញ មកបំពេញព្រះរាជដំណើរទស្សនកិច្ចនៅវៀតណាម។ នៅក្នុងជំនួបនេះ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា ទីក្រុង ហូជីមិញនិយាយដោយ ឡែកនិងប្រទេសវៀតណាមនិយាយរួមជានិច្ចកាលយក ចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយស៊ុយអែត។ លោកមានគោល បំណងថា ព្រះអង្គម្ចាស់ក្សត្រីនឹងជួយឧបត្ថម្ភអំពាវនាវអោយសហគ្រាសស៊ុយ អែតបង្កើនកិច្ចសហប្រតិបតិ្តការជាមួយទីក្រុងហូជីមិញលើវិស័យទឹកស្អាតនៅក្នុងទីក្រុងក៏ដូចជាការដោះស្រាយទឹកកខ្វក់ ព្រមទាំងចែករំលែកបទ ពិសោធន៍ក្នុងការលើកកំពស់ចំណេះដឹងសម្រាប់ប្រជាជនក្នុងកិច្ចការពារបរិស្ថាន ក៏ដូចជាសហប្រតិបតិ្តការ ផ្ទេរប្រគល់បច្ចេកវិទ្យាគ្រប់គ្រងសំរាមសំណល់ ផងដែរ។
ជាការថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងមហោឡារឹក និងកក់ក្ដៅរបស់ថ្នាក់ដឹកនាំទីក្រុងហូជីមិញនោះ ព្រះអង្គម្ចាស់ក្សត្រីស៊ុយអែតព្រះនាម Victoria Ingrid Alice Desiree បានចាត់ទុកថា ទីក្រុងហូជីមិញនិងទីក្រុងនានានៃស៊ុយ អែត ជាពិសេសគឺរដ្ឋធានី Stockholm មានលក្ខណៈស្រដៀងគ្នាជាច្រើនអំពីការ សាកល្បងក្នុងដំណើរការអភិវឌ្ឍ។ ប្រការនេះក៏ជាកាលានុវត្តភាពដើម្បីជំរុញ ទំនាក់ទំនងសហប្រតិបតិ្តការរវាងភាគីទាំងពីរក្នុងបញ្ហាដែលមានការយកចិត្តទុក ដាក់ដូចគ្នា ដូចជាការបោសសម្អាតបរិស្ថានបំពុល ការកសាងទីក្រុងឆ្លាតវៃនិងការ ដោះស្រាយសំរាមកាកសំណល់ ជាដើម៕