ពិធីជួបសំណេះសំណាលជាមួយតំណាងអាណិកជនក្នុងឱកាសបុណ្យឯករាជ្យជាតិ ២ កញ្ញា |
នាព្រឹកថ្ងៃទី ២៨ ខែសីហា នៅទីក្រុងហូជីមិញ គណៈកម្មាធិ ការទទួលបន្ទុកជនវៀតណាមនៅឯបរទេស ទីក្រុងហូជីមិញបានរៀបចំពិធី ជួបសំណេះ សំណាលជាមួយតំណាងអាណិក ជន ក្នុងឱកាសរំលឹកខួបលើក ទី ៧៥ ឆ្នាំ បដិវត្តខែសីហា (១៩ សីហា ១៩៤៥-១៩ សីហា ២០២០) និងបុណ្យឯករាជ្យជាតិ នៃ សាធារណរដ្ឋសង្គមនិយម វៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២០)។
អញ្ជើញថ្លែងនៅក្នុងជំនួបនេះ លោក Phung Cong Dung ប្រធានគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលចាត់ទុកអាណិកជនវៀតណាមគឺជាផ្នែកដ៏សំខាន់មួយ ដែលមិនអាចកាត់ផ្ដាច់បានឡើយ។ ទន្ទឹមនឹងនេះ លោកបានអះអាងថា នារយៈពេលប៉ុន្មានឆ្នាំកន្លងទៅ អាណិកជនវៀតណាមនៅឯបរទេសបានបន្តចូលរួមវិភាគទានជាក់ស្តែង ដើម្បីពង្រីកប្រភពកម្លាំងរបស់ខ្លួន ក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ទីក្រុងហូជីមិញលើគ្រប់វិស័យ។ ក្នុងឱកាសនេះ គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសទីក្រុងហូជីមិញ បានបំផុសការប្រឡងសរសេរ ដោយប្រធានបទ“ ដំណើររយៈពេល ១៥ ឆ្នាំ -ជំរុំវិស្សមកាលយុវជនអាណិកជនរួមដំណើរជាមួយយុវជនទីក្រុង”៕