(VOVworld)-ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០១៧ នាយប់ថ្ងៃទី១៧មករា ថ្នាក់
ដឹកនាំទីក្រុងហូជីមិញបានជួបប្រាស្រ័យជាមួយស្ថាប័នតំណាងបរទេសប្រចាំនៅទី
ក្រុង។ថ្លែងមតិក្នុងជំនួបនេះ លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការ
ប្រជាជនទីក្រុងបានអះអាងថា កិច្ចការបរទេសបានរួមចំណែកសំខាន់ទៅក្នុងការ
អភិវឌ្ឍន៍របស់ទីក្រុង។ក្នុងក្របខ័ណ្ឌនៃឆ្នាំ APEC វៀតណាម២០១៧ ទីក្រុងហូជី
មិញនឹងទទួលរៀបចំសន្និសីទមន្ត្រីជាន់ខ្ពស់និងសន្និសីទសហគ្រាសធុនតូចនិង
មធ្យម។ ហើយទីក្រុងក៏មានបំណងសហការជាមួយដៃគូបរទេសដែលមានបទ
ពិសោធន៍ ដើម្បីជម្រុញទីក្រុងហូជីមិញបន្តពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់ប្រ
ទេសជាតិនិងឆាប់បានក្លាយទៅជាមជ្ឈមណ្ឌលធំមួយអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម
វិទ្យា សាស្ត្របច្ចេកវិទ្យារបស់តំបន់អាស៊ីអាគ្នាយ៍៕