ថ្នាក់ដឹកនាំតំបន់ទៅសាកសួរសុខទុក្ខនិងជូនពរអ្នកមុខអ្នកការនិងសាសនិកជនក្នុងឱកាសបុណ្យណូអែល២០១៥

Chia sẻ

          (VOV)_នាថ្ងៃទី២១ ធ្នូ តំបន់ជាច្រើនក្នុងទូទាំងប្រទេស បានរៀបចំពិធីជួប​មុខ ចុះសាកសួរសុខទុក្ខ ជូនអំណោយ អបអរសាទរអ្នកមុខ អ្នកការ និង​សាសនិកជន ក្នុងឱកាសបុណ្យណូអែល២០១៥។

          នៅទីក្រុងហាណូ

ថ្នាក់ដឹកនាំតំបន់ទៅសាកសួរសុខទុក្ខនិងជូនពរអ្នកមុខអ្នកការនិងសាសនិកជនក្នុងឱកាសបុណ្យណូអែល២០១៥ - ảnh 1
ថ្នាក់ដឹកនាំតំបន់ទៅសាកសួរសុខទុក្ខនិងជូនពរអ្នកមុខអ្នកការនិងសាសនិកជនក្នុងឱកាសបុណ្យណូអែល២០១៥

          (VOV)_នាថ្ងៃទី២១ ធ្នូ តំបន់ជាច្រើនក្នុងទូទាំងប្រទេស បានរៀបចំពិធីជួប​មុខ
 ចុះសាកសួរសុខទុក្ខ ជូនអំណោយ អបអរសាទរអ្នកមុខ អ្នកការ និង​សាសនិកជន
 ក្នុងឱកាសបុណ្យណូអែល២០១៥។

          នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងនគរបាល ឧត្តមសេនីយ៍ឯក To Lam
បានផ្ញើសេចក្ដីជូនពរចំពោះ កាឌីណាល វិមានអាសឺវែក​​ហាណូយ ​លោក Nguyen
Van Nhon ​រួមជាមួយអ្នកមុខ​ អ្នកការ ​និងសាសនិកកាតូលិកនៅទីក្រុងហាណូយ
សូមអោយមាន សុភមង្គល និងសុខសាន្តត្រាណ។ 

          គណៈកម្មាធិការទទួលបន្ទុកតំបន់ Tay Nguyen ដឹកនាំដោយលោក​ស្រី​ 
H’Ngam Nie Kdam អនុប្រធានគណៈកម្មាធិការ បានអញ្ជើញទៅសាកសួរសុខ​
ទុក្ខ ​ជូនពរអ្នកមុខ អ្នកការ ជនរួមជាតិកាន់សាសនា កាតូលិក ប្រូតេស្ដង់ នៅ​
ខេត្ត Dak Lak , Gia Lai, Kontum. នៅទីនេះ លោកស្រី H’Ngam Nie Kdam បាន
ប្រសិទ្ធិធិពរជូនអ្នកមុខ អ្នកការ និង ជនរួមជាតិកាន់សាសនា ​កាតូលិក ប្រូតេ
ស្ដង់ នៅបណ្ដាខេត្ត Tay Nguyen មានបុណ្យណូអែលមួយប្រកប​ដោយសុខ
សាន្តត្រាណ សប្បាយរីករាយ និងឆ្នាំថ្មីសុភមង្គល។ ទន្ទឹមនឹងនោះ លោកស្រី
 H’Ngam Nie Kdam ក៏បានលើកសរសើរបណ្ដាការខំប្រឹង​ប្រែងរបស់​សាសនិក
ជន ក្នុងការអនុវត្តល្អគ្រប់ចលនាប្រឡងប្រណាំង ស្នេហារជាតិ ​ជួយឧបត្ថម្ភគ្នា
ទៅវិញទៅមកអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ រួមចំណែកអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គម រក្សារឹងមាំសន្តិសុខនយោបាយក្នុងតំបន់ រួម​ចំណែកសាងតំ
បន់ Tay Nguyen នេះកាន់តែសម្បូរធូធារ ស្អាត តទៅទៀត។

          នាថ្ងៃទី២១ ធ្នូ គណៈកម្មាធិការបក្សទីក្រុង Quang Ninh បានរៀបចំពិធី​ជួប
មុខក្រុមអាសឺវែកក្នុងតំបន់ខេត្ត។ ថ្លែងមតិនៅទីនេះ អាសឺវែក Daminh Nguyen
Chan Hung បានអះអាងថា៖

          “ យើងខ្ញុំសប្បាយរីករាយណាស់ ដោយការស្និទ្ធិស្នាល ដោះស្រាយ​បញ្ហា
​ប្រកប​ដោយលឿនសមហេតុសមផល របស់ខេត្ត Quang Ninh ក្នុងបណ្ដា​បញ្ហា​
ដែល​ទាក់​ទិន​ដល់សាសនា។ យើងខ្ញុំជឿជាក់ទាំងស្រុងទៅលើគោលមាគា៍ 
គោលនយោបាយរបស់បក្ស និងរដ្ឋឪ។ យើងខ្ញុំសូមសន្យានឹងជំរុញ លើក
ដម្កើងសាសនិកជនក្នុងខេត្តនឹងន​រចិត្ត ពលកម្ម​ ផលិតកម្ម រួមចំណែកសំខាន់ 
ក្នុងការ​កសាង ​សង្គម ប្រទេសជាតិ ​ប្រកបដោយសម្បូរធូធារ និងខ្លាំងមាំមួនជាង
 ​ពីមួយថ្ងៃទៅមួយថ្ងៃ៕​ ”

ប្រតិកម្មទៅវិញ