ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទទួលគ្រឿងឥស្សរិយយសរបស់រដ្ឋឡាវ

Chia sẻ

(VOVWORLD) - អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany បាន បញ្ជាក់ថា នេះគឺជារង្វាន់ដ៏សក្តិសមសម្រាប់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាវៀតណាម ដែលមានគុណបំណាច់ដ៏ធំធេងក្នុងការរក្សា ពូនជ្រុំ និងបង្កើនទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀត ណាម-ឡាវ ឡាវ-វៀតណាម។

ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទទួលគ្រឿងឥស្សរិយយសរបស់រដ្ឋឡាវ - ảnh 1ពិធីប្រគល់គ្រឿងឥស្សរិយយសមាសជាតិនិងគ្រឿងឥស្សរិយយសសេរីភាពថ្នាក់ទី១ របស់រដ្ឋឡាវ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនរបស់បក្ស និងរដ្ឋ វៀតណាម។ (រូបថត៖ VOV)
នារសៀលថ្ងៃទី១៨ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និសិទអន្តរជាតិនៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីប្រគល់គ្រឿងឥស្សរិយយសមាសជាតិ និងគ្រឿងឥស្ស រិយយសសេរីភាពថ្នាក់ទី១ របស់រដ្ឋឡាវ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនរបស់បក្ស និងរដ្ឋ វៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិ ការរវាងវៀតណាមនិងឡាវ។ អញ្ជើញចូលរួមពិធី ខាងភាគីវៀតណាម មានប្រធានរដ្ឋ លោក Nguyen Xuan Phuc; នាយករដ្ឋមន្ត្រី លោក Pham Minh Chinh; ប្រធានរដ្ឋ សភាវៀតណាម លោក Vuong Dinh Hue... ខាងភាគីឡាវ មានអនុប្រធានរដ្ឋលោក Bounthong Chitmany រួមជាមួយសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់របស់បក្សនិង រដ្ឋឡាវ ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួម សកម្មភាពនានាដើម្បីអបអរសាទរ “ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ឆ្នាំ២០២២”។ នៅទីនេះ អនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany បានប្រគល់គ្រឿងឥស្សរិយយសមាសជាតិ - ដែលជាគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ បំផុតរបស់ឡាវជូនលោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកប្រធានរដ្ឋសភា Vuong Dinh Hue; ប្រគល់គ្រឿងឥស្សរិយយសសេរីភាពថ្នាក់ទី១របស់ឡាវជូនថ្នាក់ ដឹកនាំ១១រូប ដែលជាសមាជិកការិយាល័យនយោបាយ និងលេខាមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាមអាណត្តិទី១៣។
អញ្ជើញថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany បាន បញ្ជាក់ថា នេះគឺជារង្វាន់ដ៏សក្តិសមសម្រាប់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាវៀតណាម ដែលមានគុណបំណាច់ដ៏ធំធេងក្នុងការរក្សា ពូនជ្រុំ និងបង្កើនទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ឡាវ ឡាវ-វៀតណាម។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែមានគោលបំណង ហើយប្តេជ្ញា ចិត្តជានិច្ចក្នុងការពូនជ្រុំទំនាក់ទំនងគំរូ ស្មោះត្រង់ និងបរិសុទ្ធរវាងវៀតណាមនិងឡាវ ព្រមទាំងជឿជាក់យ៉ាងមុតមាំថា បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំង ពីរនឹងបន្តរួបរួមសាមគ្គីគ្នាដូចបងប្អូនបង្កើត ដើម្បីជំនះលើការលំបាក បញ្ហាប្រឈម នានា ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ដើម្បីកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព នាំ មកនូវជីវភាពសុខសន្តិភាព សម្បូរធូធារ និងសុភមង្គលដល់ប្រជាជននៃប្រទេស ទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក ផងដែរ៕

ប្រតិកម្មទៅវិញ