លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានប្រគល់អំណោយជូនដល់ជនក្រីកខេត្ត Quang Nam |
នាថ្ងៃដដែល លេខាគណៈកម្មាធិការបក្សខេត្តនិងប្រធានគណៈកម្មាធិការ ប្រជាជនខេត្តដាកឡាក់បានចុះសាកសូរសុខទុក្ខផ្ដល់អំណោយតេតដល់អ្នកជំងឺជនក្រីក្រដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Tay Nguyen។ ក្នុងរយៈពេល ប៉ុន្មានថ្ងៃថ្មីៗនេះ បណ្ដាសហជីពការងាររបស់ខេត្តដាកឡាក់ កងកម្លាំងប្រដាប់អាវុធ ទីភ្នាក់ងារនិងសហគ្រាសទាំងក្នុងនិងក្រៅខេត្តបានទៅចុះឃុំដាច់ស្រយាល តំបន់ ព្រំដែនដើម្បីបានប្រគល់អំណោយតេតរាប់ពាន់កញ្ចាប់ដែលមានតម្លៃរាប់សិបពាន់លានដុងសម្រាប់ប្រជាជននៅទីនេះ។
នាថ្ងៃទី ១៩ ខែមករា នៅខេត្តនិញប៊ិញ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung បានអញ្ជើញចុះសាកសូរសុខទុក្ខផ្ដល់អំណោយនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ Nho Quan (ស្រុក Nho Quan) និងកម្មករមានស្ថានភាពលំបាកនៅក្នុង តំបន់ឧស្សាហកម្ម Gia Van (ស្រុក Gia Vien)៕