ថ្នាក់ដឹកនាំកូរ៉េខាងត្បូង អាមេរិក និងជប៉ុន បញ្ជាក់សារ​ជាថ្មីពីការ​សន្យាចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៨ ខែសីហា មេដឹកនាំកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្វាគមន៍ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី ចាប់តាំងពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រដែលបានធ្វើឡើងនៅ Camp David (សហរដ្ឋអាមេរិក) កាលពី១ឆ្នាំមុន ហើយទន្ទឹមនឹងនោះ ប្តេជ្ញាពង្រឹងទំនាក់ទំនងក្នុងវិស័យជាច្រើន។ 
ថ្នាក់ដឹកនាំកូរ៉េខាងត្បូង អាមេរិក និងជប៉ុន បញ្ជាក់សារ​ជាថ្មីពីការ​សន្យាចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី - ảnh 1នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក្នុងសន្និសីទសារព័ត៌មាននៅ Camp David រដ្ឋ Maryland (សហរដ្ឋអាមេរិក) ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

នៅក្នុងសេចក្តីថ្លែងការណ៍រួមរំលឹកខួប១ឆ្នាំនៃកិច្ចប្រជុំកំពូលត្រីភាគីនៅ Camp David ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីសម្រេចបាននូវគោលដៅរួម សំដៅលើកកម្ពស់សន្តិសុខ និងវិបុលភាពសម្រាប់តំបន់និងពិភពលោក។ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់លើការសន្យារបស់ប្រទេសទាំងបីក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ធំបំផុតរបស់ពិភពលោក៕

ប្រតិកម្មទៅវិញ