យោងតាមទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) និងកាសែត Rodong Sinmun ជាស្ថាប័នបញ្ចេញមតិរបស់គណៈបក្សពលករកូរ៉េខាងជើង មេដឹកនាំលោក Kim Jong-un បានសង្កត់ធ្ងន់ថា“យើងកំពុងបានខិតខំប្រឹងប្រែងសម្រាប់ជំហានលោតផ្លោះក្នុងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនកូរ៉េខាងជើង” ។
លោក Kim Jong-un កំពុងជំរុញការអភិវឌ្ឍ “ភាពខ្លួនទីពឹងខ្លួន” ធ្វើជាចំណុចស្នូរយុទ្ធសាស្ត្រសេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំដែលចាប់ផ្តើមនៅឆ្នាំ ២០១៦ ។ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់រោងចក្រកែច្នៃត្រីត្រូវបានគេបង្ហាញយ៉ាងខ្លាំងនៅលើទំព័រកាសែតពីរនៃកាសែត Rodong Sinmun មិនដល់មួយថ្ងៃផងបន្ទាប់ពីមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងបានចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក Donald Trump ថា លោកគឺជាអ្នកទទួលខុសត្រូវចំពោះការមិនអាចបន្តការសន្ទនាប្រកបដោយអត្ថន័យរវាងប្រទេសទាំងពីរអំពីការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង៕