ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន |
ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉ខាងជើង KCNA បានចេញផ្សាយថា នៅក្នុងសារអបអរសាទរចំពោះប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក្នុងឱកាសនៃទិវាឯករាជ្យសហព័ន្ធរុស្ស៊ី ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុនបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ«មានការទទួលខុសត្រូវរួម» ក្នុងការនាំមកនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ថ្លៃថ្នូរអស់ជាច្រើនសតវត្សមកឡើងទៅកំពស់ថ្មីផងដែរ។ទាក់ទិននឹងកិច្ចប្រជុំកំពូលកូរ៉េខាងជើង-រុស្ស៊ីកាលពីខែមេសាកន្លងទៅ លោកគីមជុងអ៊ុន បានវាយតម្លៃថានេះគឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏សំខាន់ ដើម្បីរឹតចំណងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ព្រមទាំង"បើកទំព័រប្រវត្តិសាស្ត្រថ្មី" សំរាប់ទំនាក់ទំនងកូរ៉េខាងជើងនិងរុស្ស៊ីផងដែរ៕