ការបាញ់សាកល្បងមីស៊ីលយុធ្ធេវិធីថ្មីនៅកន្លែងមួយនៅប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី ៦ ខែសីហា (រូបថត៖ TTXVN) |
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានឲ្យដឹងថាថ្នាក់ដឹកនាំលោកគីមជុងអ៊ុន បានមានប្រសាសន៍ថាសកម្មភាពយោធានាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាងគឺជា«ព្រឹត្តិការណ៍សំដៅព្រមានដល់ការធ្វើសមយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូងដែលកំពុងដំណើរការ”។ KCNA បានបន្តទៀតថាថា “មីស៊ីលយុទ្ធវិធីដែលបំពាក់បច្ចេកវិទ្យានាំផ្លូវជំនាន់ថ្មី” ត្រូវបានបាញ់បង្ហោះពីតំបន់ភាគខាងលិចនៃប្រទេសកូរ៉េខាងជើង ហើយបានបាញ់ចំទៅលើកោះគោលដៅនៅសមុទ្រខាងកើតនៃប្រទេសនេះផងដែរ។ KCNA បានអះអាងថា ការបាញ់មីស៊ីលនេះ“បានបង្ហាញយ៉ាងច្បាស់ពីភាពជំនឿទុកចិត្តព្រមទាំងធានាអំពីលទ្ធភាពនៃដាក់ដំណើរការឲ្យប្រើប្រាស់ប្រភេទអាវុធនេះ”ផងដែរ៕