ថ្នាក់ដឹកនាំ VOV ទទួលជួបសន្ទនាជាមួយគណៈប្រតិភូតំណាងវប្បធម៌សារ ព័ត៌មានខេត្ត Guangxi ចិន |
(VOVworld) – នាព្រឹកថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុងហាណូយ អគ្គនាយកវិទ្យុសម្លេង វៀតណាម (VOV) លោក Nguyen The Ky បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូតំណាងវប្បធម៌សារព័ត៌មានខេត្ត Guangxi របស់ចិនដឹកនាំប្រធានគណៈកម្មាធិការឃោសនាបក្សតំបន់ស្វយ័ត Guangxi លោកស្រី Fan Xiao Li ។ វាយតំលៃប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង VOV និងវិទ្យុ សម្លេងប្រជាជនខេត្ត Guangxi នាពេលកន្លងទៅ អគ្គនាយក VOV លោក Nguyen The Ky បានសង្កត់ធ្ងន់ថា៖
«នាឆ្នាំ ២០០៨ វិទ្យុសម្លេងនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបត្តិការ។ ក្នុងអំឡុងជិត ១០ ឆ្នាំ កន្លងទៅ វិទ្យុសម្លេងទាំងពីរបាន អនុវត្តសកម្មភាពមានអត្ថន័យជាច្រើនដូចជា៖ ការផ្សព្វផ្សាយអំពីកិច្ចការផ្លាស់ប្តូរ ថ្មីនៅវៀតណាមនិងបុព្វហេតុកែទម្រង់បើកទ្វារនៅចិន ក្នុងនោះ មានទំនាក់ទំនង រវាងបណ្ដាស្ថាប័ននិងតំបន់របស់វៀតណាមជាមួយខេត្ត Guangxi។ ភាគីទាំងពីរ បានផ្លាស់ប្តូរគណៈប្រតិភូអ្នកយោព័ត៌មាន សហការជាមួយគ្នាក្នុងការរៀបចំ កម្មវិធីសហប្រតិបត្តិការជាក់ស្តែង។»
ក៏ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហ ប្រតិបត្តិការ ក្នុងនោះ បំពេញបន្ថែមមាត្រាមួយចំនួន៕