អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (កណ្តាល) ថតរូបជាមួយមេដឹកនាំសហភាពអឺរ៉ុប (រូបថត៖ AFP/VNA) |
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានប្រៀបប្រដូចថា កិច្ចប្រជុំកំពូល EU មួយ ដោយអវត្តមានលោកស្រី Merkel "ដូចជាទីក្រុងរ៉ូមដោយគ្មានបុរីវ៉ាទីកង់ ឬទីក្រុងប៉ារីសដោយគ្មានប៉ម Eiffel"។ នាយករដ្ឋមន្រ្តីបែលហ្ស៊ិកលោក Alexandre De Croo បានចាត់ទុកថាអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានបន្សល់ទុកសញ្ញាសម្គាល់នៅអឺរ៉ុប ដោយជួយប្រទេសជាមាជិកទាំង ២៧ នាំចេញសេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវ នាគ្រាដ៏លំបាក។ ចំណែក នាយករដ្ឋមន្ត្រីលុចសំបួលោក Xavier Bettel បានសម្ដែងការកោតសរសើរលោកស្រី Angela Merkel ដោយសារកិច្ចខិតខំប្រឹងប្រែងផ្សារភ្ជាប់ EU របស់លោកស្រី តាមរយៈបណ្ដាការចរចាក្នុងប្លុក។
សូមបញ្ចាក់ដែរថា ក្នុងនាមជាអធិការបតីអាល្លឺម៉ង់អស់រយៈពេល ១៦ ឆ្នាំនោះ លោកស្រី Angela Merkel មានឥទ្ធិពលយ៉ាងខ្លាំងក្លាមិនត្រឹមតែចំពោះអាល្លឺម៉ង់ប៉ុណ្ណោះទេ ថែមទាំងចំពោះសហភាពអឺរ៉ុបទាំងមូលទៀតផង៕