ថៃធ្វើការបួងសួងដល់ព្រះមហាក្សត្រ Bhumibol Abdulyadej

Chia sẻ
(VOVworld) - នារសៀលថ្ងៃទី១៤ តុលា វង្សានុវង្សថៃ
បានធ្វើការដង្ហែក្បួនព្រះកាយរបស់ព្រះមហាក្សត្រថៃ
 Bhumibol Abdulyadej ពីមន្ទីរពេទ្យ Siriraj ត្រឡប់មក
បរមរាជវាំងវិញដើម្បីអនុវត្តន៍ពិធីសាសនាប្រពៃណី។
ថៃធ្វើការបួងសួងដល់ព្រះមហាក្សត្រ Bhumibol Abdulyadej - ảnh 1
ប្រជាពលរដ្ឋរាប់ពាន់ នាក់បានប្រមូលផ្ដុំនៅតាមខ្សែផ្លូវមានប្រវែង៤គីឡូម៉ែត្រដើម្បីតាមដានក្រុមដង្ហែរក្បួនរបស់វង្សានុវង្ស។ (រូបថត៖Bangkok Post)

(VOVworld) - នារសៀលថ្ងៃទី១៤ តុលា វង្សានុវង្សថៃបានធ្វើការដង្ហែក្បួនព្រះ
កាយរបស់ព្រះមហាក្សត្រថៃ Bhumibol Abdulyadej ពីមន្ទីរពេទ្យ Siriraj ត្រឡប់មកបរម
រាជវាំងវិញដើម្បីអនុវត្តន៍ពិធីសាសនាប្រពៃណី។ប្រជាពលរដ្ឋរាប់ពាន់ នាក់បាន
ប្រមូលផ្ដុំនៅតាមខ្សែផ្លូវមានប្រវែង៤គីឡូម៉ែត្រដើម្បីតាមដានក្រុមដង្ហែរក្បួនរបស់
វង្សានុវង្ស។ពិធីដង្ហែរក្បួននេះត្រូវបានផ្សាយនៅលើការណាល់ទូរទស្សន៍ទាំងអស់
របស់ថៃ។នៅបរមរាជវាំង ព្រះអង្គម្ចាស់រាជទាយាទ Maha Vajiralongkorn បាន
អញ្ជើញធ្វើអធិបតីពិធីលាងសំអាតព្រះកាយនិងចាប់ផ្ដើម ពិធីបួងសួងជាផ្លូវការ
ដែលក្នុងនោះ ព្រះសង្ឃសូត្រមន្តក្នុងរយៈពេល១០០ថ្ងៃ ហើយពិធីផ្សេងៗទៀត
របស់វង្សានុវង្សនឹងអូសបន្លាយក្នុងរយៈពេលប៉ុន្មានខែ។
មុននោះ រាជរដ្ឋាភិបាលថៃបានសំរេចកាន់ទុក្ខព្រះមហាក្សត្រ Bhumibol ក្នុង
រយៈពេលមួយឆ្នាំពេញ ហើយប្រជាជននៃប្រទេសនេះមិនត្រូវបានអនុញ្ញាត
រៀបចំសកម្មភាពលេងកំសាន្តនិងពិធីបុណ្យក្នុងរយៈពេល៣០ថ្ងៃខាងមុខនេះ។
ព្រះ មហាក្សត្រថៃ Bhumibol Abdulyadej បានចូលទីវង្គតកាលពីថ្ងៃទី១៣ តុលា
ក្នុងព្រះជន្ម ៨៨ ព្រះវស្សា៕

ប្រតិកម្មទៅវិញ