|
រូបថត៖Hoàng Ngọc/TTXVN |
(VOVworld)-ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំរកានព្វស័ក២០១៧ ទីក្រុង Hai Phong
បានចំណាយប្រាក់ចំនួន១,២ពាន់លានដុងសម្រាប់ជួយឧបត្ថម្ភ ពលករលើទូទាំងទី
ក្រុង។ មណ្ឌលសេដ្ឋកិច្ចទីក្រុង Hai Phong បានផ្តល់ឲ្យពលករ មានស្ថានភាពលំបាក
អំណោយចំនួន៣.៥០០កញ្ចប់និងរថយន្តឥតកិតថ្លៃចំនួន៤០ លើកសំដៅជូនពលករ
វិលត្រឡប់មកទទួលបុណ្យតេតនៅស្រុកកំណើតផងដែរ។
សមត្ថកិច្ចខេត្ត Quang Tri បានរួមសហការជាមួយរដ្ឋអំណាចគ្រប់ជាន់ថ្នាក់
បានប្រគល់អំណោយតេតរបស់ប្រធានរដ្ឋជាង៣៣ម៉ឺនកញ្ចប់ក្នុងតម្លៃជិត៦,៧ពាន់
លានដុងសម្រាប់ជនមានគុណូបការៈនិងគ្រួសារគោលនយោបាយលើទូទាំងខេត្ត។
កុមារជាង២០០០នាក់ដែលមានស្ថានភាពលំបាកពិសេសបានចូលរួមកម្មវិធី
“ក្រុមគ្រួសារកក់ក្តៅទទួលនិទាឃៈរដូវ”ដែលបានប្រព្រឹត្តទៅនៅសួនឧទ្យាន Tao Dan
នៃទីក្រុងហូជីមិញផងដែរ៕