|
ថែទាំនិងពង្រីកតួនាទីរបស់ជនចាស់ជរាជាគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាម |
(VOVworld)- ថ្ងៃទី១តុលាជាទិវាជនចាស់ជរាអន្តរជាតិ។ ចាប់ពីឆ្នាំ១៩៨២មក អង្គការ
សហប្រជាជាតិបានយកថ្ងៃទី១តុលាជារៀងរាល់ឆ្នាំធ្វើជាទិវាជនចាស់ជរាអន្តរជាតិ
សំដៅលើកកំពស់មនសិការអំពីបញ្ហាពាក់ព័ន្ធទៅនឹងជនចាស់ជរា ព្រមទាំងវាយតម្លៃ
ចំពោះការួមវិភាគទានរបស់ជនចាស់ជរាសម្រាប់សង្គម។ ប្រធានបទនៃទិវាជនចាស់
ជរាឆ្នាំនេះគឺ “តស៊ូដើម្បីប្រឆាំងការរើសអើងអាយុ” អង្គការសហប្រជាជាតិបានដាក់
ចេញភារកិច្ចសម្រាប់មនុស្សគ្រប់រូបលើពិភពលោកមានមនសិការថា តើអ្វីជាការរើស
អើងអាយុ និងផលប៉ះពាល់អសកម្មយ៉ាងធ្ងន់ធ្ងររបស់វាទៅលើជនចាស់ជរា។ នៅ
វៀតណាមវិញ អាត្រាជនចាស់ជរាស្រូបយក១០,៩%ក្នុងចំនួនប្រជាជនជាង១០លាន
នាក់នោះ។ នាពេលកន្លងទៅ បក្សនិងរដ្ឋជានិច្ចកាលដឹងគុណនិងចងចាំនូវការទទួល
ខុសត្រូវ ចំពោះជនចាស់ជរា។ គោលនយោបាយជាច្រើនសម្រាប់ថៃទាំនិងពង្រីកតួនា
ទីរបស់ ជនចាស់ជរាក៏ត្រូវបានដាក់ចេញ សំដៅលើកកំពស់ជីវភាពរស់នៅរបស់ជន
ចាស់ជរា ។ ជនចាស់ជរានៅវៀតណាមទទួលបានគោលនយោបាយថៃទាំសុខភាព
ជាច្រើន។ ហើយលើទូទាំងប្រទេសមានមណ្ឌលថែទាំជនចាស់ជរាជាង១០០កន្លែង
ទាំងរបស់រដ្ឋ ផងនិងរបស់ឯកជនផង៕