ថ្ងៃធ្វើការទី៤ សន្និបាតលើកទី៧ គណៈកម្មាធិការប្រតិបត្តិមជ្ឈឹមបក្សនីតិកាលទី១២

Chia sẻ
(VOVWORLD) -នាថ្ងៃទី១០ខែឧសភា ជាថ្ងៃធ្វើការទី៤ នៃសន្និបាតលើកទី៧ គណៈកម្មាធិការប្រតិបត្តិមជ្ឈឹមបក្ស នីតិកាលទី១២។ អង្គប្រជុំបានធ្វើការពិភាក្សាអំពីគម្រោងការកែទម្រង់គោលនយោ បាយធានារ៉ាប់រងសង្គម។ លោក Tran Quoc Vuong សមាជិកការិ យាល័យនយោបាយនិងជាអចិន្ត្រៃយ៍គណៈលេខាធិកាបានតាងនាមការិយាល័យដឹកនាំកិច្ចប្រជុំ។
ថ្ងៃធ្វើការទី៤ សន្និបាតលើកទី៧ គណៈកម្មាធិការប្រតិបត្តិមជ្ឈឹមបក្សនីតិកាលទី១២ - ảnh 1សន្និបាតលើកទី៧ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២ ឈានចូលថ្ងៃធ្វើការទី៤

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ តំណាងទាំងអស់បានវាយតម្លៃខ្ពស់ចំពោះគម្រោងការកែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គមលើកនេះ ដោយចាត់ទុកថា គម្រោងការនេះមានលក្ខណៈទូលំទូលាយ មានរបៀបរាបរយ ជាក់ស្តែងនិងមានលទ្ធភាពអនុវត្តន៍ខ្ពស់។ នេះជាគម្រោងការធំមួយ ត្រូវបានអនុវត្តន៍ដោយព្រមៗគ្នា គូបផ្សំជាមួយគម្រោងការ កម្មវិធីផ្សេងៗទើបធានាបានភាពជោគជ័យ។ មតិជាច្រើនក៏បានវិភាគនូវដំណោះស្រាយមួយចំនួន សំដៅអនុវត្តគោលដៅ ភារកិច្ចដែលគម្រោងការនេះបានដាក់ចេញ ជាពិសេសគឺការទាក់ទាញនិងបើកួទូលាយ មុខសញ្ញាចូលរួមធានារ៉ាប់រង ធានាតុល្យភាពចំណូលចំណាយក្រកបដោយចីរភាពនៃមូលនីធិ។ លោក Dao Ngoc Dung រដ្ឋមន្ត្រី ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានលើកមតិថា៖

        “ដើម្បីអភិវឌ្ឍន៍ការធានារ៉ាប់រងត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺសេចក្តីសម្រចចិត្តមជ្ឈឹមលើកទី៥ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ នាពេលបច្ចុប្បន្ននេះយើងមានគ្រួសារពាណិជ្ជកម្មបុគ្គលចំនួន ១៥,៦ លានគ្រួសារហើយក្នុងពេលខាងមុខនេះត្រូវផ្តោតលើការអភិវឌ្ឍការធានារ៉ាប់រងសង្គមសម្រាប់កម្លាំងនេះ ដោយផ្សព្វផ្សាយគោលនយោបាយលើកកម្ពស់ភាពទាក់ទាញរបស់ការធានារ៉ាប់រង។ ទន្ទឹមជាមួយគ្នានោះ រដ្ឋមានគោលជំហរ ជួយឧបត្ថម្ភដល់ប្រជាជនជួបការលំបាកអាចចូលរួមការធានារ៉ាប់រងឲ្យសមស្របជាមួយលក្ខណៈអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម”។

        ក្នុងជំនួបពិភាក្សានេះ បញ្ហាស្តិពីបំណុលធានារ៉ាប់រងសង្គមសម្រាប់កម្មករ និយោជិក កែប្រែអាយុចូលនិវត្ស គឺសុទ្ធតែបានតំណាងទាំងអស់យកចិត្តទុកដាក់។ អង្គប្រជុំបានសង្កត់ធ្ងន់ថា ការធានារ៉ាប់រងសង្គមជាបញ្ហាសំខាន់ ពាក់ព័ន្ធផ្ទាល់ដល់ជីវភាពរបស់ប្រជាជន។ ដើម្បីសម្រេចបានគោលដៅដែលបានដាក់ចេញនោះ ត្រូវអនុវត្តព្រមៗគ្នារាល់ដំណោះស្រាយដោយមានការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ