នាពេលព្រឹក គណៈកម្មាធិការមជ្ឈិមបក្សបានពិភាក្សាអំពីគម្រោងបូកសរុបរយៈ ពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតមជ្ឈិមលើកទី៨នីតិកាលទី ១១ (ឆ្នាំ ២០១៣) ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី។ លោកប្រធានរដ្ឋ Vo Van Thuong បានតាងនាមការិយាល័យនយោបាយដឹកនាំកិច្ចពិភាក្សា។
នាពេលរសៀលថ្ងៃដដែល គណៈកម្មាធិការមជ្ឈិមបក្សបានពិភាក្សាតាមក្រុមអំពីការបូក សរុបរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៥ ចុះថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១២ នៃសន្និបាតមជ្ឈឹមលើកទី ៥ នីតិកាលទី១១ អំពីបញ្ហាគោល នយោបាយសង្គមមួយចំនួនក្នុងដំណាក់កាលឆ្នាំ ២០១២-២០២០៕