ថ្ងៃទី២៥ធ្នូវៀតណាមទទួលភ្ញៀវអន្តរជាតិទី១០លាន

Chia sẻ
(VOVworld)-យោងតាមអគ្គនាយកទេសចរណ៍វៀតណាមថា នាថ្ងៃទី២៥ធ្នូ នៅ អាកាសយានដ្ឋានអន្តរជាតិ Phu Quoc  នឹងប្រារព្ធពិធីទទួលភ្ញៀវអន្តរជាតិទី 
ថ្ងៃទី២៥ធ្នូវៀតណាមទទួលភ្ញៀវអន្តរជាតិទី១០លាន - ảnh 1
ថ្ងៃទី២៥ធ្នូវៀតណាមទទួលភ្ញៀវអន្តរជាតិទី១០លាន

(VOVworld)-យោងតាមអគ្គនាយកទេសចរណ៍វៀតណាមថា នាថ្ងៃទី២៥ធ្នូ នៅ
អាកាសយានដ្ឋានអន្តរជាតិ Phu Quoc  នឹងប្រារព្ធពិធីទទួលភ្ញៀវអន្តរជាតិទី ១០
លានដែលមកទស្សនាវៀតណាមក្នុងឆ្នាំ២០១៦។

        ភ្ញៀវទេសចរអន្តរជាតិទី១០លានដែលមកដល់វៀតណាមលើកនេះកាន់
សញ្ជាតិអង់គ្លេសនឹងចុះចតនៅព្រលានយន្តហោះ Phu Quoc នាវេលាម៉ោង ១២
និង៥៥នាទី ថ្ងៃទី២៥ធ្នូ លើជើងហោះហើរលេខ VN 1815 របស់ ក្រុមហ៊ុនអា
កាសចរណ៍ជាតិវៀតណាម (Vietnam Airlines)។ រួមជាមួយព្រឹត្តិការណ៍ នេះ
ចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាវៀតណាមក្នុងឆ្នាំ២០១៦គឺកើន២៥%បើ
 ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ លោក Nguyen Van Tuan អគ្គនាយក
 នៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានឲ្យដឹងថា៖

        “គោលដៅសម្រាប់ឆ្នាំ២០១៧គឺធ្វើយ៉ាងម៉េចដើម្បីរក្សាបាននូវសន្ទុះ កំណើន
ក្នុងឆ្នាំ២០១៦និងទទួលបានចំណុចលោតផ្លោះមួយចំនួនទៀត។ ប្រសិនបើ
យើងចង់មានការរីកចំរើនគឺត្រូវមានគោលនយោយសមស្របនិងសំណើដែលកត់
ត្រា ក្នុងពង្រោងសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយដែលនឹងបាន
ផ្សព្វផ្សាយនា ពេលខាងមុខ ក៏ដូចជាការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលសម្រាប់ការ អភិវឌ្ឍន៍វិស័យទេសចរណ៍ផងដែរ”៕

រនេះ”៕

ប្រតិកម្មទៅវិញ