ថ្ងៃទី១៨ ខែធ្នូ៖ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៥,៨៩៥នាក់ នៅតាមខេត្តក្រុង ចំនួន ៦០, អ្នកជំងឺចំនួន ១,៦៤៥នាក់ បានជាសះស្បើយ

Chia sẻ

(VOVWORLD) - ថ្ងៃទី១៨ ខែធ្នូ៖ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៥,៨៩៥នាក់ នៅតាមខេត្តក្រុង ចំនួន ៦០, អ្នកជំងឺចំនួន ១,៦៤៥នាក់ បានជាសះស្បើយ

គិតត្រឹមម៉ោង ១៦:00 ថ្ងៃទី ១៧ ខែធ្នូដល់ម៉ោង ១៦:00 ថ្ងៃទី ១៨ខែធ្នូ ប្រទេសវៀតណាមមានអ្នកឆ្លងថ្មីចំនួន ១៥.៨៥៩ ករណី ដែលក្នុងនោះ ១២ ករណីត្រូវបាននាំចូល និង ១៥.៨៨៣ ករណី ត្រូវបានកត់ត្រាឆ្លងក្នុងប្រទេសនៅតាមខេត្ត-ក្រុងចំនួន ៦០ (មានចំនួន ១០.៤៩៣ ករណីនៅក្នុងសហគមន៍)។ ក្នុងអំឡុងពេលថ្ងៃនេះ អ្នកជំងឺ ១.៦៤៥ នាក់បានជាសះស្បើយ។ ចំនួនករណីជាសះស្បើយសរុបមានចំនួន ១.០៩៧.១៦៣ ករណី។ មានអ្នកស្លាប់ចំនួន ២៤៨ នាក់។ ចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ-១៩ នៅប្រទេសវៀតណាម គិតមកដល់ពេលនេះមាន ២៩.៣៥១នាក់ ស្មើនឹង ២% នៃចំនួនអ្នកឆ្លងសរុប។ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក វៀតណាមមានអ្នកឆ្លងចំនួន ១.៥២៤.៣៦៨ ករណី៕

ប្រតិកម្មទៅវិញ