|
លោកស្រី Pham Thi Hai Chuyen រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច (vov.vn) |
VOV-ចាប់ពីថ្ងៃទី១ឧសភាក្រមច្បាប់ពលកម្ម(វិសោធនកម្ម)ចូលជាធរមាន។ តាមនោះមានមាត្រាវិសោធនកម្មបំពេញបន្ថែមជាច្រើនបានធានាសិទ្ធិប្រយោជន៍
សំរាប់ពលករជាង។ ជាក់ស្ដែងគឺពលការិនីត្រូវបានសំរាក់សម្រាលកូន៦ខែជំនួសឲ្យ៤ខែដូចជានាបច្ចុប្បន្ន។ អំពីអាយុចូលនិវត្តនៅតែកំណត់បរុសពី៦០ឆ្នាំនារីពី
៥៥ឆ្នាំ។ ប៉ុន្តែស្របតាមករណីនានាពលករអាចចូលនិវត្តនៅអាយុទាបជាងរឺខ្ពស់
ជាងមិនហួសពី៥ឆ្នាំតាមការកំណត់របស់រដ្ឋាភិបាល។ ស្ដីពីបញ្ហានេះលោកស្រី
Pham Thi Hai Chuyen រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានឲ្យដឹង
ថា៖
“អំពីវ័យអាយុចូលនិវត្តនោះ ក្នុងការកំណត់មានការកំណត់ប្រគល់ឲ្យរដ្ឋាភិបាលនឹងស្រាវជ្រាវការកំណត់លើករណីពិសេសមួយចំនួនអាចពន្យាពេលវ័យអាយុចូលនិវត្តបើប្រៀបនឹងការកំណត់របស់ច្បាប់។ ដូច្នេះឆ្លើយតបបានការប្រើប្រាស់ចំណេះដឹងរបស់អ្នកមានសម័ត្ថភាព ទី២ រួមចំណែកដោះស្រាយបញ្ហាអំពីសមភាពភេទនិងបង្កលក្ខណៈសំរាប់កុមារបន្តមានឱកាសអភិវឌ្ឍន៍៕”