ថ្ងៃទី ២០ ខែកក្កដា បើកសម័យប្រជុំលើកទី ១ រដ្ឋសភាវៀតណាមនីតិកាលទី ១៥

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៧ ខែកក្កដា ខុទ្ទកាល័យរដ្ឋសភាវៀតណាមបានរៀបចំសន្និសីទសារព័ត៌មានស្តីពីរបៀបវារៈនៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥។ តាមនោះ សម័យប្រជុំនឹងបើកនៅថ្ងៃទី ២០ ខែកក្កដាខាងមុខ ហើយ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១១ ថ្ងៃ ដោយបិទបញ្ចប់នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ ខាងមុខ។
ថ្ងៃទី ២០ ខែកក្កដា បើកសម័យប្រជុំលើកទី ១ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ - ảnh 1សន្និសីទសារព័ត៌មានស្តីពីរបៀបវារៈនៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៥ (រូបថត៖ រដ្ឋសភា)

សម័យប្រជុំលើកនេះមានតួនាទីដ៏សំខាន់ណាស់ ដោយចាក់គ្រឹះសម្រាប់សកម្មភាពរបស់រដ្ឋសភានីតិកាលទី ១៥ ក្នុងនោះ រដ្ឋសភានឹងបោះឆ្នោត និងផ្ដល់សច្ចាប័ន លើមុខតំណែងជាថ្នាក់ដឹកនាំស្ថាប័ននានា ព្រមទាំងពិនិត្យនិងពិភាក្សាលើរបាយការណ៍សេដ្ឋកិច្ចសង្គម និង សម្រេចចិត្តលើបញ្ហាសំខាន់ៗមួយចំនួនទៀត។ នៅក្នុងសម័យប្រជុំលើកនេះ រដ្ឋសភានឹងចំណាយរយៈពេលប្រមាណ ៣ ថ្ងៃធ្វើការ ដើម្បីពិចារណា និងសម្រេចចិត្តលើការងារចាត់តាំង និងផែនការកម្មាភិបាល។យោងតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដែលចែងថា បន្ទាប់ពីត្រូវបានជ្រើសតាំងដោយរដ្ឋសភានោះ ប្រធានរដ្ឋ ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានតុលាការប្រជាជនកំពូលនឹងធ្វើពិធីស្បថនៅចំពោះមុខរដ្ឋសភា។ នៅក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងជ្រើសតាំងមុខដំណែងរដ្ឋចំនួន ៥០ ។ ដូច្នេះ ក្បាលម៉ាស៊ីនរដ្ឋាភិបាលនឹងរួមមាន៖ នាយករដ្ឋមន្ត្រី ១ រូប ឧបនាយករដ្ឋមន្ត្រី ៤ រូប រដ្ឋមន្ត្រី និងប្រមុខផ្នែក ២២ រូប។ នៅក្នុងសម័យប្រជុំលើកនេះ រដ្ឋសភាក៏នឹងពិចារណា ហើយសម្រេចចិត្តលើ៖ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំសម្រាប់ដំណាក់កាល ២០២១-២០២៥; ផែនការហិរញ្ញវត្ថុជាតិរយៈពេល ៥ ឆ្នាំសម្រាប់ដំណាក់កាល ២០២១-២០២៥ ផងដែរ៕

ប្រតិកម្មទៅវិញ