ថៃ សឹង្ហបូរី ឡាវ និងមីយ៉ាន់ម៉ា ជម្រុញកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន

Chia sẻ
(VOVWORLD) - ប្រទេសថៃ និងសិង្ហបុរី បានប្រគល់នាវាយាមល្បាតចំនួន ៣ គ្រឿងដល់ប្រទេសឡាវនិងមីយ៉ាន់ម៉ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀននៅតាមដងទន្លេមេគង្គ។
ថៃ សឹង្ហបូរី ឡាវ និងមីយ៉ាន់ម៉ា ជម្រុញកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន - ảnh 1 ទិដ្ឋភាពនៃពិធីប្រគល់នាវាយាមល្បាត (រូបថត៖ bangkokpost)

នាថ្ងៃទី ៩ ខែមីនា ថ្លែងមតិក្នុងពិធីប្រគល់នេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃលោក Somsak Thepsutin បានលើកច្បាស់ថាការប្រគល់នាវាយាមល្បាត ត្រូវបានប្រារព្វធ្វើឡើងក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីការប្រយុទ្ធប្រឆាំងនឹងការ ជួញដូរគ្រឿងញៀននៅក្នុងតំបន់នេះ ដែលហៅថា“ ត្រីកោណមាស” រវាងប្រទេសថៃ ឡាវនិងមីយ៉ាន់ម៉ាផងដែរ។

ហេតុដូច្នោះ ប្រទេសថៃបានរួមដៃជាមួយប្រទេសសឹង្ហបូរី ដើម្បីលើកកម្ពស់សន្តិសុខនៅតាមទន្លេមេគង្គ ដោយរៀបចំពិធីប្រគល់ជូននាវាយាមល្បាត ចំនួន ៣ គ្រឿងដល់ប្រទេសឡាវនិងមីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ