តំលៃអង្ករនាំចេញរបស់វៀតណាមខ្ពស់

Chia sẻ
(VOVWORLD) - យោងតាមព័ត៌មានពីសមាគមស្បៀងអាហារវៀតណាម (VFA) បានឲ្យដឹង ថាតម្លៃនាំចេញអង្កររបស់វៀតណាមស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ។

ជាក់ស្តែង អង្ករវៀតណាមប្រភេទមាន ៥% នៃចុងអង្ករកំពុងលក់ក្នុងតម្លៃ ៤៦៨ - ៤៧២ ដុល្លារអាមេរិក / តោន។ មូលហេតុគឺដោយសារការផ្គត់ផ្គង់ដំណាំស្រូវរដូវប្រាំងបានរីងស្ងួត ខណៈដែលដំណាំរដូវវស្សាមិនទាន់ដល់ពេលប្រមូលផលទេ ហេតុដូច្នេះទើបបានមានការបង្កើនតម្លៃអង្ករឡើងខ្ពស់តែម្តង។ គេរំពឹងថារដូវវស្សាឆ្នាំនេះតំបន់វាលសណ្ដទន្លេ Cuu Long នឹងប្រមូលបានអង្ករប្រមាណពី ២,៣ ទៅ ២,៤ លានតោន សម្រាប់ផ្គត់ផ្គង់សម្រាប់ការនាំចេញហើយតម្លៃត្រូវបានរំពឹងថានឹងកើនឡើងភាគច្រើននៅទូទាំងទីផ្សារផងដែរ៕

ប្រតិកម្មទៅវិញ