(VOVworld) - តំលៃប្រាក់ពាណិជ្ជកម្មសរុបទ្វេភាគីរវាងវៀតណាមនិងកម្ពុជា
ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១៣ ទទួលបាន ១ ពាន់ ៣ រយលាន ដុល្លា
អាមេរិក កើនឡើង ១០% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១២។ តំលៃប្រាក់នាំចេញរបស់វៀតណាមទៅកម្ពុជាទទួលបានជាង ១ ពាន់លាន
ដុល្លាអាមេរិក ក្នុងរយៈពេល ៤ ខែ កន្លងមក។ ក្នុងពេលនោះ តំលៃប្រាក់នាំ
ចូលរបស់ វៀតណាមទទួលបាន ២៥៣ លានដុល្លាអាមេរិក។ មុខទំនិញ
មួយចំនួននាំចេញទៅទីផ្សារកម្ពុជាបានកើនឡើង ដូចជា៖ តំលៃប្រាក់នាំចេញ
នៃមុខទំនិញបន្លែផ្លែឈើទទួលបាន ១ ពាន់ ៨ រយលាន ដុល្លាអាមេរិក កើន
២ ដង់ បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំទៅមិញ។ ប៉ុន្តែ តំលៃប្រាក់នាំចេញ
ប្រេង ដែក របស់វៀតណាម ត្រូវបានថយចុះ។ ក្នុងពេលនោះ តំលៃប្រាក់នាំ
ចេញរបស់កម្ពុជាទៅក្នុងវៀតណាមក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១៣ បាន
កើនឡើងតិចតូច៕