|
តំលៃប្រាក់ពាណិជ្ជកម្មវៀតណាម-ចិនគ្រោងនឹងមានកំណើនតួលេខ២ខ្ទង់ក្នុងឆ្នាំ២០១៤ (tuoitre.vn) |
Vovworld-វាយតំលៃអំពីយថាទស្សន៍សហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងចិនក្នុងឆ្នាំ២០១៤ លោក Bui Huy Hoang ទីប្រឹក្សាពាណិជ្ជកម្មវៀតណាម
ប្រចាំនៅប៉េកាំងបានចាត់ទុកថា ប្រទេសទាំងពីរបន្តរក្សាកិច្ចសហប្រតិបត្តិការ
សកម្មនាបច្ចុប្បន្ន។
តាមលោក Bui Huy Hoang ថាការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីវៀតណាមចិនក្នុងឆ្នាំ២០១៣ទទួលបានជាង៥ម៉ឺនលានដុល្លារអាមេរិក កើនជិត២២%។ ចិនបន្តជាដៃគូរពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនិងជាដៃគូរនាំចេញធំទី៤(បន្ទាប់ពី
សហភាពអឺរ៉ុប អាមេរិកនិងជប៉ុន)។ លោក Bui Huy Hoang បានចាត់ទុកថា មានលទ្ធភាពតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាម-ចិននឹងលើកពីគោលដៅ៦ម៉ឺនលានដុល្លារអាមេរិកដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានដាក់ចេញ
សំរាប់ឆ្នាំ២០១៥និងក្នុងឆ្នាំ២០១៤។ លោកបានសង្កត់ធ្ងន់ថា ការពន្លឿនពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីជាសកម្មភាពសំខាន់សំដៅជំរុញផ្លាស់ប្តូរពាណិជ្ជកម្មបង្កើន
វិនិយោគរវាងប្រទេសទាំងពីរ៕