តំលៃប្រាក់នាំចេញបង្កងកើនឡើង ៣៨% ប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំទៅមិញ

Chia sẻ
(VOVworld) – ការនាំចេញបង្កងកំពុងស្តារឡើងវិញដោយមានកំណើននៃការនាំចេញមុខ
ទំនិញនេះទទួលបាន ៣៨%។ 
តំលៃប្រាក់នាំចេញបង្កងកើនឡើង ៣៨% ប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំទៅមិញ - ảnh 1
តំលៃប្រាក់នាំចេញបង្កងកើនឡើង ៣៨% ប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំទៅមិញ
(Image: VOV Online)

(VOVworld) – អគ្គលេខាធិការសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP)
លោក Truong Dinh Hoe បានឲ្យដឹងថា៖ ការនាំចេញបង្កងកំពុងស្តារ ឡើងវិញដោយមាន
កំណើននៃការនាំចេញមុខទំនិញនេះទទួលបាន ៣៨%។ ក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ
២០១៣ តំលៃប្រាក់នាំចេញបង្កងសរុប ទទួលបានជាង ១ ពាន់ ៦ រយលាន ដុល្លាអាមេរិក
កើនឡើង ១៨% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំទៅមិញ។ ដោយមានតំលៃប្រាក់នាំ
ចេញជាមធ្យមទទួលបាន ២៥០ លាន ដុល្លាអាមេរិកក្នុងមួយខែមានលទ្ធភាពតំលៃប្រាក់
នាំចេញបង្កងរបស់វៀតណាមអាចទទួលបាន ២ ពាន់ ៥ រយលាន ដុល្លាអាមេរិក ក្នុងឆ្នាំ
២០១៣ កើន ឡើង ១២% - ១៦% បើបៀបឆ្នាំទៅមិញ៕

ប្រតិកម្មទៅវិញ