|
តំលៃប្រាក់នៃការនាំចេញហួសកំរិតរបស់វៀតណាមទៅកាន់ទីផ្សារអ៊ីតាលីបានកើនឡើងជាបន្តបន្ទាប់ (Image: VNA) |
(VOVworld) – តាមតួរលេខស្ថិតិនៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹង
ថា៖ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៤ តំលៃប្រាក់នាំចេញរបស់វៀតណាមទៅកាន់ ទីផ្សារអ៊ីតាលីទទួលបាន ២,៥ ពាន់លានដុល្លាអាមេរិក កើនឡើង ១៨% បើប្រៀបនឹង រយៈពេលដូចគ្នាឆ្នាំ ២០១៣។ មុខទំនិញនាំចេញជួរមុខរបស់វៀតណាមទៅកាន់អ៊ីតាលីគឺ៖ ទូរស័ព្ទនិងគ្រឿងបន្លាស់ (ស្រូបយក ៤០% នៃតំលៃនាំចេញសរុប) ស្បែកជើង កាហ្វេ
ជាដើម។ ដោយមានតំលៃប្រាក់នៃការនាំចេញកើនឡើងយ៉ាងខ្លាំង នាពេលថ្មីៗនេះ អ៊ីតាលីគឺជាដៃគូពាណិជ្ជកម្មធំទី ៣ របស់វៀតណាមក្នុងប្លុក EU។ លោកស្រី Raffaella
Carabelli ប្រធានសមាគមអង្គភាពអាជីវកម្មតម្បាញកាត់ដេរ អ៊ីតាលី (ACIMIT) បានឲ្យ
ដឹងថា៖ បណ្ដាអង្គភាពអាជីវកម្មអ៊ីតាលីយកចិត្តទុកដាក់ជា ច្រើនដល់វៀតណាម
ដោយសារ នេះគឺជាទីផ្សារពោពេញទៅដោយសក្តានុភាព។ ក្រៅពីនោះ អាជីវករនិង
វិនិយោគិនអ៊ីតាលីមានគោលបំណងស្វែងរកដៃគូថ្មីនៅតំបន់អាស៊ី-អាគ្នេយ៍តាមរយៈ
ទីផ្សារវៀតណាមលើវិស័យ តម្បាញ់កាត់ដេរ ស្បែកជើង ជាដើម៕