|
តាលីបង់ស្នើឲ្យដំណើរការចរចារសន្តិភាពជាមួយអាមេរិក (VNA) |
(VOVworld) – តាមទីភ្នាក់ងារសារព័ត៌មាន PTI នាថ្ងៃទី ២១ ធ្នូ អ្នកនាំពាក្យ
នៃចលនា ឥស្លាមតាលីបង់នៅអាប់ហ្គានីស្ថាន លោក Zabihullah Mujahid
បានឲ្យដឹងថា៖ ចលនានេះត្រៀមខ្លួនជាស្រេចជួបចរចារសន្តិភាពជាមួយ
អាមេរិកបើសំណូមពរ របស់គេត្រូវបានឆ្លើយតប។ នាដើមសប្តាហ៍នេះ លោក
Zabihullah Mujahid បានឲ្យ ដឹងថា៖ លក្ខ័ណ្ឌចំនួន ២ របស់ពួកគេដើម្បីចូល
រួមការចរចារសន្តិភាពគឺដកឈ្មោះរបស់មេដឹកនាំចលនានេះចេញពីបញ្ជីរាយ
នាមខ្មៅរបស់ អ.ស.ប. ហើយដកទ័ពបរទេសចេញពីអាប់ហ្គានីស្ថាន។ ប៉ុន្តែ
រដ្ឋាភិបាលអាប់ហ្គានីស្ថានបានបដិសេធសំណូមពរនេះដែលជាសញ្ញាមួយ
បង្ហាញនូវការខ្វែងគំនិតដ៏ជ្រាលជ្រៅរវាងភាគីទាំងពីរក្នុងជំលោះនៅប្រទេស
នេះ។ លោក Haroon Chakhansur អ្នកនាំពាក្សរបស់ប្រធានាធិបតីអាប់ហ្គានី
ស្ថាន លោក Ahsraf Ghani បានប្រកាសថា៖ មានតែរដ្ឋាភិបាលអាប់ហ្គានីស្ថាន
ប៉ុណ្ណោះដែលមានសិទ្ធិអំណាចបញ្ជូនប្រជាពលរដ្ឋរបស់ខ្លួនចូលក្នុងបញ្ជីរាយ
នាមខ្មៅរបស់ អ.ស.ប. ក្នុងនោះមានសមាជិកទាំងអស់របស់ចលនាតាលីបង់៕