តាលីបង់មានបំណងចង់កសាងទំនាក់ទំនងវិជ្ជមានជាមួយសហគមន៍អន្តរជាតិ

Chia sẻ
(VOVWORLD) - តាលីបង់មិនមានបំណងចង់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងមិនថាប្រទេសណាមួយឡើយ។
តាលីបង់មានបំណងចង់កសាងទំនាក់ទំនងវិជ្ជមានជាមួយសហគមន៍អន្តរជាតិ - ảnh 1កងកម្លាំងសន្តិសុខតាលីបង់ឈរយាមនៅលើផ្លូវមួយក្នុងរដ្ឋធានីកាប៊ុល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។ រូបថត៖ AFP/VNA

មេដឹកនាំរដ្ឋអំណាចតាលីបង់នៅអាហ្វហ្គានីស្ថាន លោក Mawlawi Hibatullah Akhundzada បានសម្តែងបំណងចង់ចូលរួមប្រកបដោយការស្ថាបនា និងអភិវឌ្ឍន៍ទំនាក់ទំនងជាវិជ្ជមានជាមួយសហគមន៍អន្តរជាតិ ក្នុងនោះមានបណ្ដាប្រទេសជិតខាង ប្រទេសឥស្លាម និងពិភពលោកនិយាយរួម ដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍រួម ក្នុងក្របខ័ណ្ឌនៃគោលការណ៍ឥស្លាម។

ក្នុងសារមួយនាថ្ងៃទី ១៩ មេសា មុនពិធីបុណ្យ Eid al-Fitr គូសសញ្ញាបញ្ចប់ខែរ៉ាម៉ាដានរបស់ជនឥស្លាម លោក Mawlawi Hibatullah Akhundzada បានសង្កត់ធ្ងន់ថា តាលីបង់មិនមានបំណងចង់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងមិនថាប្រទេសណាមួយឡើយ ហើយសង្ឃឹមប្រការដូច្នេះពីប្រទេសដទៃទៀត។ លោកក៏បានអំពាវនាវឱ្យធានាយុត្តិធម៌ អភិវឌ្ឍន៍សេដ្ឋកិច្ច និងរក្សាស្ថិរភាព សន្តិភាព និងសន្តិសុខនៅអាហ្វហ្គានីស្ថានផងដែរ៕

ប្រតិកម្មទៅវិញ