តាលីបង់ទន្ទ្រានកាន់កាប់ទីក្រុងធំទី២របស់អាហ្គានីស្ថាន

Chia sẻ
(VOVWORLD) - មុននោះ អាមេរិកបានប្រកាសពីការដាក់ពង្រាយទាហានចំនួន៣ពាន់នាក់ទៅកាន់ទីក្រុង Kabul ក្នុងរយៈពេល២៤ដល់៤៨ម៉ោងខាងមុខ ដើម្បីជួយជម្លៀសបុគ្គលិកស្ថានទូតអាមេរិក ក្នុងបរិបទដែលតាលីបង់កំពុងដណ្ដើមយកសិទ្ធិកាន់កាប់លើតំបន់ដែនដីជាច្រើននៅប្រទេសអាស៊ីនិរតីមួយនេះ។
តាលីបង់ទន្ទ្រានកាន់កាប់ទីក្រុងធំទី២របស់អាហ្គានីស្ថាន - ảnh 1ខ្មាន់កាំភ្លើងតាលីបង់នៅផ្សារ Andar ខេត្ត Ghazni ប្រទេសអាហ្គានីស្ថាន។ (រូបថត៖ AFP/VNA)

នាថ្ងៃទី១៣ ខែសីហា កម្លាំងតាលីបង់ប្រកាសថា ខ្លួនបានទន្ទ្រានកាន់កាប់ Kandahar ដែលជាទីក្រុងធំទី២នៅអាហ្គានីស្ថាន តាមនោះសល់តែរដ្ឋធានី Kabul និងតំបន់ដែនដីដាច់ដោយឡែកពីគ្នាផ្សេងៗទៀតប៉ុណ្ណោះគឺស្ថិតនៅក្រោមការគ្រប់គ្រងនៃកងកម្លាំងរដ្ឋាភិបាល។

មុននោះ អាមេរិកបានប្រកាសពីការដាក់ពង្រាយទាហានចំនួន៣ពាន់នាក់ទៅកាន់ទីក្រុង Kabul ក្នុងរយៈពេល២៤ដល់៤៨ម៉ោងខាងមុខ ដើម្បីជួយជម្លៀសបុគ្គលិកស្ថានទូតអាមេរិក ក្នុងបរិបទដែលតាលីបង់កំពុងដណ្ដើមយកសិទ្ធិកាន់កាប់លើតំបន់ដែនដីជាច្រើននៅប្រទេសអាស៊ីនិរតីមួយនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី១២ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price ឲ្យដឹងថា លោកប្រធានាធិបតី Joe Biden ផ្ដល់អាទិភាពចម្បងនាគ្រានេះដល់សុវត្ថិភាពនិងសន្តិសុខរបស់ពលរដ្ឋអាមេរិកដែលកំពុងបម្រើបេសកកម្មនៅឯបរទេស។ វិមានបញ្ចកោណក៏បានសង្កត់ធ្ងន់ថា កងកម្លាំងនេះនឹងមិនធ្វើការវាយប្រហារតម្រង់ទៅលើតាលីបង់នោះឡើយ។ ប្រហាក់ប្រហែលគ្នាដែរ រដ្ឋមន្រ្តីការពារជាតិអង់គ្លេសលោក Ben Wallace កាលពីថ្ងៃទី១២ ខែសីហា ឲ្យដឹងថា ប្រទេសនេះនឹងបញ្ជូនទាហានប្រមាណ៦០០នាក់ទៅកាន់អាហ្គានីស្ថានដើម្បីជួយជម្លៀសពលរដ្ឋអង់គ្លេសនិងអ្នកបកប្រែប្រចាំតំបន់ចាកចេញពីប្រទេសនេះ៕

ប្រតិកម្មទៅវិញ