តុលាកាអេហ្ស៊ីបស្នើឲ្យរតែងតាងកាន់ដំណែងឡើងវិញសំរាប់អគ្គរដ្ឋអាជ្ញា

Chia sẻ
(VOVworld) – ទីភ្នាក់ងារសារព័ត៌មានអេហ្ស៊ីប MENA ឲ្យដឹងថា៖
នាថ្ងៃទី ២៧ មិនា តុលាកាឧទ្ធរណ៍ប្រទេសនេះបានចេញសាលក្រម
ស្តីពីសំណើរតែងតាង កាន់ដំណែងឡើងវិញសំរាប់អគ្គរដ្ឋអាជ្ញា Abdel
-Maguid Mahmoud ដែលប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi
បានទម្លាក់ងារ នាខែ វិច្ជិកា ឆ្នាំ ២០១២

(VOVworld) – ទីភ្នាក់ងារសារព័ត៌មានអេហ្ស៊ីប MENA ឲ្យដឹងថា៖ នាថ្ងៃទី ២៧ មិនា តុលាកាឧទ្ធរណ៍ប្រទេសនេះបានចេញសាលក្រមស្តីពីសំណើរតែងតាងកាន់ដំណែង
ឡើងវិញសំរាប់អគ្គរដ្ឋអាជ្ញា Abdel-Maguid Mahmoud ដែលប្រធានាធិបតីអេហ្ស៊ីប
លោក Mohamed Morsi បានទម្លាក់ងារ នាខែ វិច្ជិកា ឆ្នាំ ២០១២។ សាលក្រមពោល
ខាងលើរបស់តុលាកាអេហ្ស៊ីបអាចធ្វើឲ្យ ភាពតានតឹងរវាងប្រធានាធិបតី Morsi និងក្បាលម៉ាស៊ីនយុត្តិធម៌របស់ប្រទេសនេះ កើនឡើងថែមទៀត។ លោក Abdel-
Maguid Mahmoud ត្រូវបានទម្លាក់ងារ នាខែវិច្ជិកា ឆ្នាំ ២០១២ ទោះបីជា អាណត្តិ
របស់លោកមានសុពលភាពដល់ឆ្នាំ ២០១៦។ ក្នុង ព្រឹត្តិការផ្សេងទៀត នៅខាង
ក្រៅសន្និសីទកំពូលនៃសម្ព័ន្ធអារ៉ាប់ ប្រធានាធិបតី Morsi បានឲ្យដឹងថា៖ អេហ្ស៊ីប
អាចរៀបចំការបោះឆ្នោតសកល នាខែ តុលា ខាង មុខ។ លោក Morsi ជឿកជាក់ថា៖ ព្រឹទ្ធសភាអេហ្ស៊ីបនឹងសម្រេចពង្រាងច្បាប់ បោះឆ្នោតរដ្ឋសភា ក្នុងរយៈពេល ២
សប្តាហ៍ខាងមុខ ដើម្បីតុលាការដ្ឋធម្មនុញ្ញ កំពូលអេហ្ស៊ីបអនុម័ត៕

ប្រតិកម្មទៅវិញ