តុលាការអ៊ីស្រាអែលចេញបទបញ្ជាប្រគល់សងសាកសពរបស់ជនប៉ាឡេស្ទីនចំនួន ៩ នាក់

Chia sẻ
(VOVworld) – នាថ្ងៃទី​ ៥ ឧសភា តុលាការកំពូលអ៊ីស្រាអែល
បានចេញសាល ក្រមប្រគល់សងសាកសពនៃជនប៉ាឡេស្ទីន
ចំនួន ៩ នាក់ដែលភាគីអ៊ីស្រាអែល កំពុងរក្សាទុកបន្ទាប់
ពីមានសំណើររបស់គ្រួសារជនរងគ្រោះទាំងនេះ។ 

តុលាការអ៊ីស្រាអែលចេញបទបញ្ជាប្រគល់សងសាកសពរបស់ជនប៉ាឡេស្ទីនចំនួន ៩ នាក់ - ảnh 1
តុលាការអ៊ីស្រាអែលចេញបទបញ្ជាប្រគល់សងសាកសពរបស់ជនប៉ាឡេស្ទីនចំនួន ៩ នាក់ (Image: VNA)

(VOVworld) – នាថ្ងៃទី​ ៥ ឧសភា តុលាការកំពូលអ៊ីស្រាអែលបានចេញសាល
ក្រមប្រគល់សងសាកសពនៃជនប៉ាឡេស្ទីនចំនួន ៩ នាក់ដែលភាគីអ៊ីស្រាអែល
 កំពុងរក្សាទុកបន្ទាប់ពីមានសំណើររបស់គ្រួសារជនរងគ្រោះទាំងនេះ។ លោក
Mohammed Moahmoud មេធាវីនៃអង្គការសិទ្ធិមនុស្ស  Addameer សំរាប់អ្នក
ទោសជាជនប៉ាឡេស្ទីន បានឲ្យដឹងថា៖ ទោះបីជា តុលាការកំពូលអ៊ីស្រាអែល
មិនទាន់កំណត់ពេលវេលាប្រគល់សាកសព្វជនរងគ្រោះនៅឡើយក្តី ប៉ុន្តែ
ប្រការនេះអាចប្រព្រឹត្តទៅមុនបុណ្យ Ramadan នាខែមិថុនាខាងមុខ។
នាបច្ចុប្បន្ន អ៊ីស្រាអែលកំពុងរក្សាសាកសពរបស់ជនប៉ាឡេស្ទីនយ៉ាងហេច
ណាស់ចំនួន ១៩ នាក់ដែលកំលាំងអ៊ីស្រាអែលសម្លាប់ពីខែតុលាឆ្នាំ ២០១៥ មក៕ 

ប្រតិកម្មទៅវិញ