តុលាការស៊ីវិលថៃហាមប្រាមប្រើប្រាស់អំពើហឹង្សាប្រឆាំងបាតុករ

Chia sẻ
(VOVworld)-នាថ្ងៃទី១៩កុម្ភៈ តុលាការស៊ីវិលថៃបាន
ចេញសាលក្រមថា ព្រះរាជក្រិតបំរាមគោចរណ៍ត្រូវ
បានប្រកាសនៅទីក្រុងបាងកក

(VOVworld)-នាថ្ងៃទី១៩កុម្ភៈ តុលាការស៊ីវិលថៃបានចេញសាលក្រមថា ព្រះរាជក្រិត
បំរាមគោចរណ៍ត្រូវបានប្រកាសនៅទីក្រុងបាងកកនិងតំបន់ជុំវិញ មិនអាចជាមូល
ហេតុដើម្បីបង្រាបបាតុករប្រឆាំងរដ្ឋាភិបាលឡើយ។

តុលាការស៊ីវិលថៃហាមប្រាមប្រើប្រាស់អំពើហឹង្សាប្រឆាំងបាតុករ - ảnh 1
តុលាការស៊ីវិលថៃហាមប្រាមប្រើប្រាស់អំពើហឹង្សាប្រឆាមងបាតុករ
(រូបថតៈAFP/TTXVN )

        សាលក្រមរបស់តុលាការថៃបានហាមប្រាមការប្រើប្រាស់អំពើហឹង្សាលើគ្រប់រូប
ភាពដើម្បីប្រឆាំងបាតុករ រួមទាំងអះអាងថា រហូតដល់វេលានេះ បាតុកម្ម​ទាំងអស់
បានប្រព្រឹត្តទៅក្នុងសន្តិភាព។

        នាសព្វថ្ងៃ មិនទាន់ដឹងច្បាស់ថា​ តើសាលក្រមពោលខាងលើរបស់តុលាការ បានជះឥទ្ធិពលយ៉ាងដូចម្តេចដល់បទបញ្ជាចាប់ឃុំខ្លួនមេដឹកនាំបាតុកម្មដោយបទ ល្មើសទៅនឹងព្រះរាជ្យក្រិតបំរ៉ាមគោចរណ៍ឡើយ។

        សាលក្រមនេះ ត្រូវបាននាំចេញក្នុងកាលៈទេសៈដែល​បាតុករបានឡោម ព័ទ្ធខុទ្ធកាល័យរបស់នាយករដ្ឋមន្រ្តីបណ្តោះអាសន្តថៃលោកស្រី Yingluck
Shinawatraនាថ្ងៃទី១៩កុម្ភៈក្នុងបំណងទាមទារឲ្យលោកស្រីលាលែងពីដំណែង៕

ប្រតិកម្មទៅវិញ