តុលាការសាលាដំបូងរាជធានីភ្នំពេញកំណត់ពេលវេលា ជំនុំជំរះអតីតព្រឹទ្ធសមាជិកនៃគណៈបក្សប្រឆាំង

Chia sẻ
(VOVworld) - តុលាការសាលាដំបូងរាជធានីភ្នំពេញ
នឹងបើកសវនាការជំនុំជំរះ លោក ហុង សុខហួរ ដែល
ជាអតីតព្រឹទ្ធសមាជិកនៃគណៈបក្សសង្គ្រោះជាតិ
 (CNPR) ប្រឆាំង នាថ្ងៃទី២៦ តុលា ខាងមុខ។
តុលាការសាលាដំបូងរាជធានីភ្នំពេញកំណត់ពេលវេលា ជំនុំជំរះអតីតព្រឹទ្ធសមាជិកនៃគណៈបក្សប្រឆាំង - ảnh 1
អតីតព្រឹទ្ធសមាជិកនៃគណៈបក្សសង្គ្រោះជាតិ (CNPR)​ លោក ហុង សុខហួរ
 (រូបថត៖cambodiadaily.com)

(VOVworld) - តុលាការសាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការជំនុំជំរះ
លោក ហុង សុខហួរ ដែលជាអតីតព្រឹទ្ធសមាជិកនៃគណៈបក្សសង្គ្រោះជាតិ(CNPR)
 ប្រឆាំង នាថ្ងៃទី២៦ តុលា ខាងមុខ។នេះជាខ្លឹមសារក្នុងដីការដែលត្រូវបានចុះហត្ថ
លេខាដោយលោក សៀង សុខ ដែលជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី
ភ្នំពេញ តាមនោះសំណូមពរឲ្យមេធាវីតំណាងរបស់លោក ហុង សុខហួរចូលរួម
សវនាការ ដើម្បីការពារសិទ្ធិជនជាប់ចោទ។លោក ហុង សុខហួរត្រូវបានតុលាការ
ចោទប្រកាន់ពីបទប្រើឯកសារជាសាធារណៈក្លែងក្លាយ និងញុះញង់បង្កឲ្យមានភាព
វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោក ហុង សុខ ហួរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីឆ្នាំ២០១៥ ក្រោយពី
លោករូបនេះបង្ហោះឯកសារសាធារណៈក្លែងស្ដីពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម
លើបណ្ដាញសង្គមហ្វេសប៊ុក។ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគារ
ពី៥ ដល់១០ឆ្នាំ៕

ប្រតិកម្មទៅវិញ