តុលាការកូរ៉េខាងត្បូងចេញសាលក្រមដែលគាំទ្រសិទ្ធិរបស់ប្រជាជនវៀតណាមក្នុងការទាមទារសំណងសង្គ្រាម

Chia sẻ

(VOVWORLD) - តាមនោះ រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវតែបង់សំណងចំនួន ៣០ លានវ៉ុន បូកនឹងការប្រាក់ ជូនជនរងគ្រោះម្នាក់ក្នុងការសម្លាប់រង្គាលនេះ។ 

តុលាការកូរ៉េខាងត្បូងចេញសាលក្រមដែលគាំទ្រសិទ្ធិរបស់ប្រជាជនវៀតណាមក្នុងការទាមទារសំណងសង្គ្រាម - ảnh 1លោកស្រី Nguyen Thi Thanh ក្នុងសន្និសីទសារព័ត៌មានអំពីករណីបណ្ដឹង ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូល នាថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២។ (រូបថត៖ Yonhap News)

តុលាការកណ្ដាលក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី៧ កុម្ភៈ បានចេញសាលក្រមដែលគាំទ្រចំពោះការទាមទារសំណងរបស់ប្រជាពលរដ្ឋវៀតណាមម្នាក់ពីរដ្ឋាភិបាលកូរ៉េខាងត្បូងក្រោយការសម្លាប់រង្គាលក្នុងសង្រ្គាមវៀតណាមនៅឆ្នាំ ១៩៦៨។ តាមនោះ រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវតែបង់សំណងចំនួន ៣០ លានវ៉ុន បូកនឹងការប្រាក់ ជូនជនរងគ្រោះម្នាក់ក្នុងការសម្លាប់រង្គាលនេះ។ តុលាការកណ្តាលក្រុងសេអ៊ូលក៏បានច្រានចោលទឡ្ហីករណ៍របស់រដ្ឋាភិបាលកូរ៉េខាងត្បូងអំពីសិទ្ធិត្រូវបានលើកលែងពីការសងសំណងការខូចខាតផងដែរ។

នេះជាលើកដំបូងដែលតុលាការនៅប្រទេសកូរ៉េខាងត្បូងបានទទួលស្គាល់នូវការទទួលខុសត្រូវក្នុងការសងសំណងដល់ជនរងគ្រោះក្នុងការសម្លាប់រង្គាលដែលធ្វើឡើងដោយទាហានកូរ៉េខាងត្បូង នៅភូមិ Phong Nghi ខេត្ត Quang Nam ក្នុងឆ្នាំ ១៩៦៨។

មុននោះ លោកស្រី Nguyen Thi Thanh ជនរងគ្រោះដែលនៅរស់រានមានជីវិតម្នាក់ពី ការសម្លាប់រង្គាលនេះ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីឆ្នាំ ២០២០ ហើយទាមទារសំណងចំនួន ៣០ លានវ៉ុន។ លោកស្រី Thanh នាបច្ចុប្បន្នរស់នៅស្រុក Dien Ban ខេត្ត Quang Nam បានបាត់បង់គ្រួសារ ហើយខ្លួនឯងក៏រងរបួសក្នុងហេតុការណ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ