|
ទីប្រជុំជន Amona នៅត្រើយខាងលិចកាលពីថ្ងៃទី១៦ តុលា (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី១៤ វិច្ឆិកា តុលាការកំពូលអ៊ីស្រាអ៊ែលបានបដិសេធ
សំណើររបស់រដ្ឋាភិបាលអ៊ីស្រាអ៊ែលស្ដីអំពីការផ្អាកដំណើរការជម្លៀសចេញពី
ទីប្រជុំជន Amona ដែលកសាងឡើងដោយខុសច្បាប់នៅលើផ្ទៃដី ចំណុះកម្មសិទ្ធិ
ឯកជនរបស់ជនប៉ាឡេស្ទីននៅត្រើយខាងលិច។សេចក្ដីសំរេចនេះបានរុញសម្ព័ន្ធ
ភាពស្ដាំនិយមរបស់នាយករដ្ឋមន្រ្តីលោក Benjamin Netanyahu ចូលក្នុងស្ថានភាព
ចម្រូងចម្រាសជាមួយតុលាការ ដោយសារតែរដ្ឋាភិបាលកំពុង ខំប្រឹងប្រែងដាក់
តំបន់ប្រជុំជននេះនៅក្រោមការធានាដោយច្បាប់។
មុននោះ នាឆ្នាំ២០១៤ តុលាការកំពូលអ៊ីស្រាអ៊ែលបានចេញសាលក្រមដោយ
សន្និដ្ឋានថា ទីប្រជុំជន Amona ត្រូវបានកសាងឡើងដោយខុសច្បាប់នៅ លើផ្ទៃដី
ចំណុះកម្មសិទ្ធិឯកជនរបស់ជនប៉ាឡេស្ទីន ព្រមទាំងបញ្ជាឲ្យរុះរើ ទីប្រជុំជននេះ
មុននឹងថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៦។ប៉ុន្តែ ចំពោះមុខសម្ពាធ របស់ដៃគូក្នុងសម្ព័ន្ធភាព
ស្ដាំនិយម នាយករដ្ឋមន្រ្តីលោក Netanyahu បានយល់ ព្រមស្នើតុលាការស្ដីឲ្យផ្អាក
ការអនុវត្តន៍សាលក្រមនេះក្នុងរយៈពេល៧ខែ។ប៉ុន្តែ សំណើរនេះត្រូវបាន
បដិសេធ៕