ទីស្នាក់ការនៃតុលាការកំពូលអង់គ្លេស។ (រូបថត៖ Euronews/TTXVN) |
នៅក្រោមយន្តការវិមជ្ឈការដែលស្កុតឡេនកំពុងប្រតិបត្តិតាម សិទ្ធិអនុម័តលើការ រៀបចំការបោះប្រជាមតិលើបញ្ហាឯករាជ្យភាពនៃតំបន់ដែនដីមួយ គឺជាអំណាចរបស់ សភាអង់គ្លេស។ ដូច្នេះហើយ សភាតំបន់ស្កុតឡេន មិនមានអំណាចធ្វើកិច្ចការនេះទេ។
មុននោះ គណបក្សប្រជាជាតិស្កុតឡេន (SNP) ដែលកំពុងកាន់អំណាចនៅតំបន់ ដែនដីនេះ គ្រោងនឹងរៀបចំការបោះឆ្នោតរដ្ឋាភិបាលនិងសភាតំបន់នៅឆ្នាំក្រោយ ទៅជាការ បោះប្រជាមតិ ស្តីពីឯករាជ្យភាពសម្រាប់តំបន់ដែនដីនេះ។ ការបោះប្រជាមតិគ្រោង នឹងធ្វើឡើងនៅខែតុលា ឆ្នាំ ២០២៣ ជាមួយនឹងសំណួរស្នូលគឺ "តើស្កុតឡេនគួរតែ ក្លាយជាប្រទេសឯករាជ្យដែរឬទេ?"
គួរបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេសដែលជាស្ថាប័នគ្រប់គ្រងបញ្ហារដ្ឋធម្មនុញ្ញនៅ ទូទាំងប្រទេស តែងតែបដិសេធមិនផ្តល់អំណាចដល់រដ្ឋាភិបាលស្កុតឡេនដើម្បីធ្វើ ប្រជាមតិស្ដីពីការបំបែកទៅជាប្រទេសឯករាជ្យឡើយ។ ទីក្រុងឡុងដ៍បានអះអាងថា លទ្ធផល នៃការធ្វើប្រជាមតិឆ្នាំ ២០១៤ ដោយមាន ៥៥% នៃប្រជាជនស្កុតឡេនប្រឆាំងនឹង ឯករាជ្យភាពនោះ គឺជាចម្លើយដែលមានតម្លៃសម្រាប់ពេញមួយជំនាន់៕