អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan (កណ្តាល) មកដល់តុលាការនៅទីក្រុង Lahore ថ្ងៃទី ១៧ ខែមីនា។ រូបថត៖ AFP/VNA |
នាថ្ងៃទី ១១ ឧសភា តុលាការកំពូលប៉ាគីស្ថានបានចេញសាលក្រមដោយលើកច្បាស់ថាការចាប់ឃុំខ្លួនអតីតនាយករដ្ឋមន្ត្រីលោក Imran Khan ក្រោមការចោទប្រកាន់ពីបទពុករលួយគឺជាការរំលោភបំពានលើច្បាប់ ព្រមទាំងចេញបញ្ជាដោះលែងឲ្យមានសេរីភាពភ្លាមមួយរំពេចចំពោះលោក Imran Khan។ សាលក្រមគាំទ្រលោក Imran Khan អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ត្រូវបានប្រកាសប៉ុន្មានម៉ោង បន្ទាប់ពីលោកត្រូវបង្ហាញខ្លួននៅតុលាការនៅរដ្ឋធានីអ៊ីស្លាម៉ាបាដ។ ប្រធានតុលាការកំពូលប៉ាគីស្ថាន (CJP) លោក Umar Ata Bandial បានពណ៌នាការចាប់ឃុំខ្លួនលោក Imran Khan នៅតុលាការជាន់ខ្ពស់រដ្ឋធានីអ៊ីស្លាម៉ាបាដ គឺជាការអាម៉ាស់យ៉ាងខ្លាំងចំពោះប្រព័ន្ធយុត្តិធម៌របស់ប្រទេសជាតិ។
ការចាប់ឃុំខ្លួនលោក Khan កាលពីថ្ងៃទី ៩ ឧសភា បានបង្កឲ្យមានរលកបាតុកម្មនៅទូទាំងប្រទេស បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៩ នាក់ត្រូវស្លាប់ ប៉ូលិសរាប់រយនាក់ត្រូវរងរបួស ហើយបាតុករជ្រុលនិយមជាង ២ ០០០ នាក់ត្រូវចាប់ឃុំខ្លួនផងដែរ៕