ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ VOV) |
សន្និសីទបានឯកភាពនូវយុទ្ធសាស្ត្រ ខ្លឹមសារនិងយន្តការសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។ អាស្រ័យហេតុនេះ តុលាការរបស់ប្រទេសទាំងបីនឹងបន្តបង្កើនប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការ ចែករំលែក បទពិសោធន៍ក្នុងការជំនុំជំរះរឿងក្តីព្រហ្មទណ្ឌករណីរដ្ឋប្បវេណី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរសត្វព្រៃដែលរួមចំណែកដល់ការរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងតំបន់។
មុននេះ ក្រៅពីបានចូលរួមក្នុងសន្និសីទនេះ ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលវៀតណាម លោក Nguyen Hoa Binh បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយប្រធានតុលាការកំពូលកម្ពុជា លោក ឌិត មន្ទី និង ជួបសំណេះសំណាលជាមួយមន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕