ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam (រូបថត៖ VGP/Dinh Nam) |
ថ្លែងមតិក្នុងជំនួបនេះ ឧប នាយករដ្ឋមន្ត្រី លោក Vu Duc Dam បានបញ្ជាក់ថា ដំណើការបើកទ្វារ និងស្តារសកម្មភាពទេសចរណ៍ក្នុងស្ថានភាពបច្ចុប្បន្ន ត្រូវតែអនុវត្តន៍ជាបន្ទាន់ ដោយធានាបាននូវបទប្បញ្ញត្តិវិទ្យាសាស្ត្រ និងសុវត្ថិភាពគ្រប់គ្រាន់។ ទាក់ទងនឹងការបើកឱ្យដំណើរការពេញ លេញ នៃវិស័យទេសចរណ៍នេះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទប្បញ្ញត្តិ នាពេលបច្ចុប្បន្ន ហើយទន្ទឹមនឹងនោះ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចមានដំណោះស្រាយប្រកប ដោយភាពងាយស្រួលក្នុងការលើកលែងទិដ្ឋាការឆ្លងដែនសម្រាប់ភ្ញៀវបរទេស។
ទាក់ទងនឹងកម្មវិធីគ្រប់គ្រងភ្ញៀវទេសចរ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចាំបាច់ត្រូវគិតគូរពីជម្រើសដែលមានកំណែទម្រង់សាមញ្ញ ងាយស្រួលប្រើប្រាស់ ឬសម្រួលកម្មវិធី PC-COVID សម្រាប់ភ្ញៀវអន្តរជាតិ៕