ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំនេះ |
នាព្រឹកថ្ងៃទី ១ ខែសីហា អញ្ជើញថ្លែងមតិនៅឯកិច្ចប្រជុំតាមប្រព័ន្ធ អនឡាញរបស់គណៈកម្មាធិការដឹកនាំមជ្ឈិមស្តីពីការបង្ការនិងទប់ទល់នឹងគ្រោះ ធម្មជាតិជាតិ ជាមួយខេត្ត/ក្រុងចំនួន ២១ ចាប់ពីខេត្ត Quang Ninh ដល់ខេត្ត Ninh Binh ដើម្បីចាត់វិធានការទប់ទល់នឹងបញ្ហាវិសម្ពាធត្រូពិកមានលទ្ធភាពកាន់តែខ្លាំងឡើងៗក្លាយជាខ្យល់ព្យុះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Trinh Dinh Dung បានស្នើឲ្យតំបន់នានា គួរតែផ្តល់អាទិភាពក្នុងការធានាអាយុជីវិតដល់ប្រជាជនហើយថែមទាំងមិនគួរធ្វេសប្រហែសឡើយ។
លោក Trinh Dinh Dung ក៏បានស្នើថាតំបន់នានាមិនត្រូវធ្វេសប្រហែសនិងមានភាពម្ចាស់ការក្នុងការអនុវត្តវិធានការឆ្លើយតបនឹងបញ្ហានេះ ដើម្បីកាត់បន្ថយការខូចខាតដល់អាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិរបស់ប្រជាជននិងរដ្ឋផងដែរ។ ទន្ទឹមនឹងនេះដែរ ឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះតំបន់ព្រៃភ្នំ ដែលងាយរងគ្រោះមានហានិភ័យនៃទឹកជំនន់និងការបាក់ស្រុតដី។ ក្នុងនោះការឆ្លើយតបទៅនឹងការបាក់ស្រុតដីនិងទឹកជំនន់នៅតែជាចំណុចខ្សោយនិងអកម្មបំផុតនាពេលបច្ចុប្បន្ន៕