អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ (រូបថត៖ VOV) |
ក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស លោកតូ ឡឹម បានស្នើថា នាពេលខាងមុខ គណៈកម្មាធិការបក្ស អង្គការបក្ស និងស្ថាប័នមុខងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញបន្ថែមទៀតនូវការបង្ការនិងប្រយុទ្ធប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយនិងភាពអវិជ្ជមាន។ ពោលគឺ ត្រូវផ្តោតលើការជម្រុញការងារបង្ការ និងប្រយុទ្ធប្រឆាំងភាពខ្ជះខ្ជាយ។
“ត្រូវស្រាវជ្រាវនិងដឹកនាំយ៉ាងខ្លាំងក្លា ដើម្បីដាក់ពង្រាយអនុវត្តន៍ជាបន្ទាន់នូវការងាររបកគំហើញសំខាន់ៗ លើការងារបង្ការ ប្រឆំាងការខ្ជះខ្ជាយ បង្កើតបរិយាកាសថ្មីសម្រាប់ការផ្លាស់ប្តូរខ្លាំងក្លាក្នុងការងារនេះ ដោយត្រូវចាត់ទុកការងារបង្ការប្រយុទ្ធប្រឆាំងភាពខ្ជះខ្ជាយ ដើរស្មើរនឹងភារកិច្ចបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអវិជ្ជមាន។ យើងនៅតែត្រូវតស៊ូក្នុងការអនុវត្តដំណោះស្រាយស៊ីសង្វាក់គ្នាពីកម្រិតទាបទៅខ្ពស់ ដើម្បីអនុវត្តការសន្សំសំចៃ និងការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ ដូចជា៖ ការកសាងវប្បធម៌ ការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយនៅទូទាំងសង្គម និងការប្រយុទ្ធប្រឆាំងនឹងភាពខ្ជះខ្ជាយក្លាយជាស្តង់ដារសីលធម៌ និងស្តង់ដារសង្គម”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស តូ ឡឹម។
លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានស្នើឲ្យដោះស្រាយរួចរាល់រឿងក្តីអំពើរពុករលួយធ្ងន់ធ្ងរ និងស្មុគស្មាញ ករណីអវិជ្ជមាន ដែលសាធារណមតិយកចិត្តទុកដាក់៕