លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន |
លោក Vo Van Thuong សមាជិក ការិយាល័យនយោ បាយ សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបានអះអាង ថា ក្នុងបរិបទស្ថានការណ៍ក្នុងប្រទេសនិងពិភពលោកមានការផ្លាស់ប្តូរ ជាច្រើន ភារកិច្ចកសាងនិងការពារប្រទេសក្នុងស្ថានភាពថ្មីត្រូវបានដាក់ចេញនូវលក្ខខណ្ឌតម្រូវ ដើម្បីលើកកំពស់គុណភាពក្នុងការអនុវត្តការងារកសិកម្ម កសិករ និងអភិវឌ្ឍន៍ជនបទ។ លោក Vo Van Thuong បានអះអាងថា នេះជាពេលវេលាសមស្របសម្រាប់ចេញផ្សាយនូវសេចក្តីសម្រេចចិត្តថ្មីមួយរបស់គណៈកម្មាធិការមជ្ឈិម ស្តីពីបញ្ហាកសិកម្ម កសិករ ជនបទ។ លោក Vo Van Thuong បានលើកឡើងថា៖ “ទី១ ត្រូវបន្តអះអាងថា វិស័យកសិកម្ម កសិករនិងជនបទ គឺជាបញ្ហាមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ ការដោះស្រាយបញ្ហាកសិកម្ម កសិករ និងជនបទឱ្យបានល្អ គឺជាបុព្វបទដ៏សំខាន់សម្រាប់ប្រទេសជាតិ ដើម្បីសម្រេចបាននូវគោលដៅដែលសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ បានដាក់ចេញដល់ឆ្នាំ ២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៤៥។ ទី២ បង្កើនការយល់ដឹងរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការបក្ស គណៈកម្មាធិការ ក្រសួង និងសាខាអំពីមុខតំណែង តួនាទីនិងសារៈសំខាន់ជាយុទ្ធសាស្ត្រនៃវិស័យកសិកម្ម កសិករ និងតំបន់ជនបទ។ ទីបី គោលដៅនិងដំណោះស្រាយនៃសេចក្តីសម្រេចចិត្តត្រូវតែច្បាស់លាស់ ស៊ីសង្វាក់គ្នា និងអាចធ្វើទៅបាន។ ក្នុងនោះត្រូវកំណត់ដំណោះស្រាយដែលសមស្របសម្រាប់ដំណាក់កាលនីមួយៗ ដើម្បីការអនុវត្ត៕