|
តូរ្យតន្ត្រី Luala Concert ឆ្នាំ ២០១៥ នៅវៀតណាម (Image: VOV) |
(VOVworld) – ចាប់ពីថ្ងៃទី ១៥ វិច្ឆិកាដល់ទី ១៥ ធ្នូរ តូរ្យតន្ត្រី classic Luala Concert
ឆ្នាំ ២០១៥ នឹងត្រូវបានរៀបចំឡើងនៅអាសយដ្ឋានលេខ ៦១ វិថី Ly Thai To
ទីក្រុងហាណូយ។ ចំណុចវិសេសវិសាលក្នុងការសម្តែងតូរ្យតន្ត្រី លើកនេះ
គឺការចូលរួមរបស់តន្ត្រីការិនីចាប៉ី Harp ជជនជាតិជប៉ុន អ្នកស្រី Aya Matsumoto
។ ថ្លែងមតិនៅសន្និសីទកាសែតនាថ្ងៃទី ១០ វិច្ឆិកា អ្នកបញ្ជាក្រុមភ្លេង សិល្បករ
Nguyen Khac Thanh បានឲ្យដឹងថា៖
«ក្នុងកម្មវិធីនេះ យើងខ្ញុំយកចិត្តទុកដាក់ដល់រឿងនិទានសំរាប់កុមារតាមរយៈ
សម្លេងតន្ត្រី។ តាមរយៈនោះ បង្ហាញឲ្យឃើញថា៖ តូរ្យតន្ត្រីជិតស្និតជាមួយ
យើង៕”